(ភ្នំពេញ)៖ ជាទូទៅអ្នកសិល្បៈដែលស្រឡាញ់គ្នា ភាគច្រើន គេសម្គាល់ឃើញថា បន្ទាប់ពីបានមើលចិត្តមើលថ្លើមគ្នា អស់រយៈពេលប្រមាណជាច្រើនឆ្នាំ រួចមក រមែងតែងតែដឹកដៃគ្នា សម្រេចចិត្តចូលរោងការដោយគ្មានស្ទាក់ស្ទើរ ឬ ពន្យារពេល អ្វីនោះឡើយ។ ដោយឡែក បើក្រឡេកមកមើលកញ្ញា កុល ដាវី និង លោក សុខ រក្សា វិញ ទស្សនិកជនហាក់នៅមិនទាន់ឃើញ អ្នកទាំងពីរគិតគូរពីរឿងរៀបការនោះឡើយ ខណៈដែលកាលពីកន្លងមក គូស្នេហ៍មួយគូនេះ តែងតែនិយាយថា ចង់គិតគូររឿងរកស៊ី ឲ្យធូរដៃធូរជើងបន្តិចសិន ចាំគិតគូររឿងនេះតាមក្រោយ។ យ៉ាងណាមិញ ពាក់ព័ន្ធនឹងរឿងរ៉ាវស្នេហាមួយនេះ កញ្ញា កុល ដាវី បានបង្ហើបឲ្យដឹងថា ខ្លួននឹងមានគម្រោងរៀបការនៅឆ្នាំក្រោយនេះ ហើយ ពោលគឺបន្ទាប់ពីខ្លួន បានបំពេញកិច្ចការងារឲ្យរយារដៃរយារជើង បន្តិចសិន ព្រោះបច្ចប្បន្នមមាញឹកខ្លាំង ស្ទើរដកខ្លួនមិនរួច។

ស្រីស្រស់ទម្រង់មុខសិចស៊ី ដើមទ្រូងមូលក្បំ កញ្ញា កុល ដាវី បានប្រាប់ Khmertalking ដោយផ្ទាល់ថា «ចាសបង! តាមពិត ខ្ញុំមានគម្រោងចូលរោងការនៅឆ្នាំក្រោយពិតមែន ឆ្នាំនេះដោយសារតែរវល់នឹងការរងារ ទាំងជំនួញរកស៊ីលក់សម្លៀកបំពាក់ និងក្រុមតន្ដ្រី ស្ទើរតែរកមុខជួបគ្នា មិនចង់បាន នោះទេ។ អ្វីដែលសំខាន់មួយទៀត គឺយើង(លោក សុខ រក្សា និង កញ្ញា កុល ដាវី) កំពុងតែមានភាពរីករាយ ជាមួយនឹងការងាររបស់យើង»។

ទោះជាយ៉ាងណាក្ដី កញ្ញា កុល ដាវី និង លោក សុខ រក្សា ហាក់គ្មានពេលវេលា ជួបគ្នា ដូចជាគូស្នេហ៍ដទៃនោះទេ ប៉ុន្តែអ្នកទាំងពីរ នៅតែអាចរក្សាចំណងស្នេហ៍ឲ្យមានភាពរឹងមាំដដែល ពោលគឺមិនដែលមានការរកាំរកូស ឈ្លោះទាស់ទែង ឬខ្វែងគំនិតគ្នា រហូតឈានដល់ដំណាក់កាលប្រកាសឲ្យអ្នកគាំទ្រ បានដឹងជាសាធារណៈ នោះឡើយ។ ក្រោមមូលហេតុទាំងនេះ មានមហាជនជាច្រើន បានចូលរួមសរសើរអំពីទំនាក់ទំនងដ៏ស្អិតរមួតមួយនេះ ហើយថែមទាំងអាចរក្សាបានយូររហូតមកទល់បច្ចុប្បន្ននេះទៀតផង។ នៅត្រង់ចំណុចនេះ កញ្ញ កុល ដាវី បានចែករំលែកបទពិសោធន៍របស់ខ្លូនថា «អ្វីដែលសំខាន់បំផុតនោះ គឺភាពស្មោះត្រង់ ដោយដៃគូទាំងសងខាងត្រូវមានភាពស្មោះត្រង់នឹងគ្នា កុំលាក់លៀម ឬ និយាយកុហក ជាដើម ព្រោះការធ្វើបែបនេះ អាចឲ្យពួកយើង ទុកចិត្តគ្នា ទៅវិញទៅមកបាន។ ម្យ៉ាងវិញទៀត បងរក្សា (តារាសម្ដែងលោក សុខ រក្សា) គាត់ជាមនុស្សរ៉ូមែនទិច គ្រប់ពេលដែលនាងខ្ញុំហត់នឿយរាល់ការបំពេញកិច្ចការងារ ឬ មិនសូវមានពេលជួបគ្នា គាត់តែងតែជូនខ្ញុំទៅដើរលេង ទៅញាំអីនៅកន្លែងណាប្លែកៗ ឬក៏ពេលដែលយើងត្រូវទៅបំពេញការងារនៅក្រៅប្រទេស ពួកគេទាំងពីរ ក៏ឆ្លៀតពេលវេលាបង្កើតនូវភាពផ្អែមល្ហែមជាមួយគ្នា»។

កុល ដាវី និយាយថា «ដោយឡែក ចំពោះការរៀបអាពាហ៍ពិពាហ៍ ខ្ញុំមិនចង់រៀបចំធ្វើបែបលក្ខណៈធំដុំ អ្វីនោះទេ ពោលគឺសាមញ្ញធម្មតាៗ ត្បិតថាខ្ញុំជាអ្នកសិល្បៈ ប៉ុន្តែខ្ញុំចូលចិត្តបែបសមញ្ញៗ ដូចមហាជនទូទៅអ៊ឹចឹង»។

សូមជម្រាបថា តារាសម្ដែង កុល ដាវី និង លោក សុខ រក្សា ទោះបីជាមិនទាន់ចូលរោងការតាមប្រពៃណីទំនៀមទម្លាប់ខ្មែរក្ដី ប៉ុន្តែអ្នកទាំងពីរ បានកសាងនូវអនុស្សាវរីយ៍ផ្អែមល្ហែមជាច្រើន និងរស់នៅក្រោមដំបូលផ្ទះតែមួយទៅហើយ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកទាំងពីរថែមទាំងចូលហ៊ុនគ្នា ទិញវីឡារហូតដល់ទៅ ពីរកន្លែងទៀតផង៕

កុល ដាវី
កុលដាវី
សុខ រក្សា និង កុល ដាវី
សុខ រក្សា និង កុល ដាវី

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]