ពីមួយថ្ងៃទៅមួយថ្ងៃ កំណើននៃការលក់ដូរ សម្រាប់អាជីវកម្មចំណីអាហារ មានការរីកចម្រើន ជាលំដាប់ នៅក្នុងរាជធានីភ្នំពេញ មិនថាទាំងប្រភេទខ្មែរ ឬបរទេស នោះទេ។

ស្របពេលជាមួយគ្នានោះដែរ នាថ្ងៃនេះផងដែរ ក្រុមការងារខាងខ្មែរឡូត ក៏ធ្វើការចែករំលែកពីទីកន្លែងលក់នំចេកអាំង និងនំបាយដំណើប តាមបែបប្រភេទ ខ្មែរមួយកន្លែង ដែលជានំប្រជាប្រិយបំផុត សម្រាប់ប្រជាជនខ្មែរគ្រប់ៗរូប: 

នំចេកអាំង និងនំបាយដំណើប់

យោងទៅតាមអ៊ំស្រីឈ្មោះថា ប៊ូ បុណ្ណារ៉េត ដែលជាអ្នកប្រកបមុខរបរមួយរូប ក្នុងការលក់នំ ចេកអាំង និងនំបាយដំណើប អស់រយៈពេលជិត ៧ឆ្នាំ បានបង្ហាញឲ្យឃើញថា អ៊ំស្រី បានចាប់ផ្តើមបើកមុខរបរនេះ តាំងតែពីដើមឆ្នាំ ២០១១ រហូតមកដល់នាពេលបច្ចុប្បន្ន។ ហើយ ការលក់នំនេះ ក៏មានទីតាំងតែមួយគត់ នៅលើផ្លូវម៉ៅសេទុង ទល់មុខស្ថានទូតចិន។ 

អ៊ំស្រី ប៊ូ បុណ្ណារ៉េត

ជាមួយគ្នានេះដែរ អ៊ំស្រីបានចាប់ផ្តើមបើកលក់នំគ្រប់ប្រភេទ ចាប់ពីម៉ោង ៦:០០ ទៅដល់ ម៉ោង ៧:០០យប់ ជារៀងរាល់ថ្ងៃ ផងដែរ។ ហើយក្នុងនោះដែរ អ៊ំស្រី ក៏អាចរកបានប្រាក់ចំណេញ ចាប់ពី ៤០ ០០០ រៀល ទៅ ៥០ ០០០រៀល ក្នុងមួយថ្ងៃ ផងដែរ។ 

នំចេកអាំង និងនំបាយដំណើប់

ស្របពេលជាមួយគ្នានេះដែរ ក្រៅតែពីនំចេកអាំង និងនំបាយដំណើប អ៊ំស្រី ក៏មានការដាក់តាំងលក់ នៅនំផ្សេងៗទៀត ដោយរួមផ្សំគ្នាសរុបប្រមាណ ចាប់ពី ៤០០ ទៅ ៥០០ នំ ឲ្យបានសមស្របទៅតាមតម្រូវការរបស់អតិថិជន ក្នុងមួយថ្ងៃៗ ផងដែរ។ ដូចគ្នានេះដែរ វាក៏មានតម្លៃត្រឹមតែ ១០០០ រៀល នៅក្នុងមួយនំ ថែមទៀតផង។ ជាពិសេសទៅទៀត ប្រភេទនំទាំងអស់នេះ ក៏អាចយកទៅទទួលទាន បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ផងដែរ។ 

នំចេកអាំង និងនំបាយដំណើប់

លើសតែពីនេះទៅទៀត អ៊ំស្រី ក៏បានបកស្រាយបន្តទៅទៀតថា លក្ខណៈពិសេសនៃនំ របស់អ៊ំស្រី គឺមានការធ្វើពីអង្ករដំណើបខ្មែរសុទ្ធៗ ព្រមទាំងមានការលាយជាមួយដូងខ្ទះ និងបូករួមជាមួយគ្រឿងផ្សំ ប្រចាំក្រុមគ្រួសាររបស់អ៊ំស្រីមួយចំនួនទៀត។ 

នំចេកអាំង និងនំបាយដំណើប់

ក្នុងនោះដែរ អ៊ំស្រី ក៏បានបង្ហាញប្រាប់ពីរដូវកាល ដែលគាត់បានលក់ដាច់ជាងគេ ក្នុងការរក សុីអាជីវកម្មមួយនេះថា សម្រាប់បទពិសោធន៍នៃការរកសុីលក់នំចេកអាំង និងនំបាយ ដំណើបនេះ រដូវ ដែលសម្បូរអតិថិជនមកទិញច្រើនជាងគេ គឺ “រដូវភ្លៀង”។ ព្រោះថា នំប្រភេទនេះ មានលក្ខណៈងាយស្រួលច្រើន ក្នុងការវេចខ្ចប់ និងយកទៅទទួលទាន បាន យ៉ាងឆាប់រហ័ស ដោយមិនឲ្យអតិថិជន មានការរង់ចាំយូរ។

នំចេកអាំង និងនំបាយដំណើប់

ជាចុងក្រោយ អ៊ំស្រី ក៏បានធ្វើការផ្តាំ និងធ្វើការអរគុណទៅដល់អតិថិជន ទាំងថ្មី និងចាស់ ដែលនិយមចូលចិត្តបរិភោគនំរបស់អ៊ំស្រី ឲ្យជូនតែសំណាងល្អ គ្រប់ពេលវេលា ហើយក៏កុំភ្លេចបន្តធ្វើការគាំទ្រ មកកាន់នំរបស់អ៊ំស្រី តទៅទៀត ផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]