(ភ្នំពេញ)៖ ពិតជារឿងមួយគួរឲ្យកោតសរសើរ សម្រាប់តារាចម្រៀងបែបយុវវ័យ មានទឹកដមសំឡេង និងប្រជាប្រិយភាពមិនចេះរីងស្ងួត អ្នកនាង ពេជ្រ សោភា ដែលបានខិតខំប្រឹងប្រែងរកចំណូល ផ្គត់ផ្គង់ជីវភាពរបស់គ្រួសារ និងឲ្យក្មួយស្រីរបស់ខ្លួន បានបន្តការសិក្សា នៅសាកលវិទ្យាល័យបន្ថែមទៀត ខណៈដែលចំណូលរកបានរបស់ ពេជ្រ សោភា សព្វថ្ងៃនេះ មិនបានពឹងផ្អែកតែលើការងារសិល្បៈមួយមុខនោះឡើយ។

ទស្សនិកជនបានកត់សម្គាល់ឃើញថា ក្រៅពីអាជីពជាតារាចម្រៀងលេចធ្លោមួយដួង ក្នុងប្រទេសកម្ពុជា ពេជ្រ សោភា បានបន្ថែមមុខរបរក្រៅពីសិល្បៈបន្ថែមទៀត ដូចជា ការលក់ជើងមាន់ និងលក់ឡេតាម Online ជាដើម ដើម្បីរកប្រាក់បន្ថែមបង់ថ្លៃសាលារៀន ឲ្យក្មួយស្រីរបស់នាង ខណៈដែលកាលពីឆ្នាំមុន ពេជ្រ សោភា ក៏បានទិញម៉ូតូ១គ្រឿង ឲ្យក្មួយស្រីជាការលើកទឹកចិត្ត ឲ្យខិតខំរៀនសូត្រ។ តារាចម្រៀងកំពុងល្បីឈ្មោះ ពេជ្រ សោភា បានអះអាងថា ការលក់ជ្រក់ជើងមាន់ មិនមែនជាមុខរបរផ្ទាល់របស់នាងទេ គឺជាការរកស៊ីរបស់បងស្រីនាង ហើយនាងគ្រាន់តែជួយ Live វីដេអូឲ្យអ្នកគាំទ្រនាងជួយទិញប៉ុណ្ណោះ។ ចំណែកការលក់ផលិតផលរក្សាសម្រស់ឲ្យនៅក្មេងជាងវ័យនោះ គេឃើញ សោភា ទើបតែដាក់លក់កាលពីពេលថ្មីៗនេះទេ បន្ទាប់ពីតារាចម្រៀងរួមក្រុម ប៉ាច គីមមួយ និង ទេព បូព្រឹក្ស បានលក់ផលិតផល Cosmetic នេះ មុន ពេជ្រ សោភា។

មហាជនបានមើលឃើញថា ពេលនេះតារាចម្រៀង ពេជ្រ សោភា ជោគជ័យតែអាជីពសិល្បៈទេ តែរឿងស្នេហាវិញ នាងនៅតែបរាជ័យ មិនអាចរកបានបុរសល្អម្នាក់ថ្នមបំពេបេះដូងទេ ក្រោយលែងប្តីមក ពេជ្រ សោភា បានងាកទៅសាងស្នេហ៍ «ក្លែងក្លាយ» ជាមួយប្រុសក្មេងរូបសង្ហា គឺលោក ឆឹម សក្កដា ហើយពួកគេបង្ហាញភាពផ្អែមល្ហែមស្នេហ៍ ដូចមែនទែន រហូតធ្វើឲ្យលោកសក្កដា ល្បីឈ្មោះយ៉ាងរហ័ស។

យ៉ាងណាមិញ ពេជ្រ សោភា ត្រូវបានគេកោតសរសើរថា នាងជាអ្នកចម្រៀងម្នាក់ ដែលបានបាត់បង់ទីផ្សារសិល្បៈម្តងរួចទៅហើយ កាលពីឆ្នាំ២០១៤ និង២០១៦ ដោយពេលនោះ សោភា ច្រៀង១កម្មវិធី ស៊ីថ្លៃត្រឹម១ពាន់ដុល្លារទេ ហើយក៏មិនសូវមានអ្នកហៅច្រៀងដែរ។ ប៉ុន្តែក្រោយលែងប្តីអាណិកជនខ្មែរ នៅអាមេរិក លោក ឡៅ ឆលី កាលពីឆ្នាំ២០១៦ នោះមក សោភា ក៏ស្ទុះងើបឡើងវិញ ហើយនៅឆ្នាំ២០១នេះ តម្លៃខ្លួនតារាដុះស្លែនៅហង្សមាសរូបនេះ ឡើង គឺច្រៀង១កម្មវិធី ស៊ីថ្លៃ៣ពាន់ដុល្លារ។

ដោយឡែក ការថតស្ពតពាណិជ្ជកម្មវិញ ពេជ្រ សោភា ឡើងថ្លៃ គឺការចុះកុងត្រា១ឆ្នាំ លើស្ពតធំមួយ ស៊ីថ្លៃប្រមាណ៥ម៉ឺនដុល្លារឯណោះ៕

ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា