ភ្នំពេញ៖ កាលពីថ្មីៗកន្លងទៅនេះ តារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មរស្មីហង្សមាសកុមារា ពេជ្រ ថៃ បានធ្វើឲ្យមហាជនមិនតិចនាក់នោះទេ អាណិតរូបប្អូនជាខ្លាំង នៅពេលឃើញម៉ែចាស់ជាទីស្រលាញ់របស់ប្អូន បានទទួលមរណភាព។

ដោយឡែក កាលពីម្សិលមិញនេះវិញ ពេជ្រ ថៃ បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលឃើញ កុមារារូបនេះបង្ហាញខ្លួនជាលើកដំបូងនៅលើឆាកតន្ត្រី ក្រោយពេលម៉ែចាស់របស់ខ្លួន ទទួលមរណភាពជាងកន្លះខែ។

ទោះជាយ៉ាងណាក្តី បើទោះជាពេលនេះមែ៉ចាស់ទើបតែទទួលមរណភាព ហើយ ពេជ្រ ថៃ ក៏ទើបតែសឹកពីបួសសងគុណរួចក៏ពិតមែន ក៏ប៉ុន្តែប្អូននៅតែបន្តធ្វើការងារក្នុងសិល្បៈជានិច្ច មិនសម្រាកនោះឡើយ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

ពេជ្រ ថៃ
ពេជ្រ ថៃ
ពេជ្រ ថៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ ថៃ