ភ្នំពេញ៖ ការប្រលងបាក់ឌុប ចំណេះទូទៅ និងបំពេញវិជ្ជាឆ្នាំ២០១៨ បានប្រព្រឹត្តទៅនៅក្នុងថ្ងៃនេះហើយ ដោយសិស្សទាំងអស់ដែលខំរៀនអស់រយៈពេលជាច្រើនឆ្នាំ ត្រូវបានមកបញ្ចេញសមត្ថភាពយកភាពជោគជ័យ និងបន្តដំណើរទៅមុខ នៅក្នុងរយៈពេលតែពីរថ្ងៃ។

ជាក់ស្តែង អ្នកដែលកំពុងតែចូលប្រលងនៅក្នុងថ្ងៃនេះ បាននាំគ្នាចូលរួមប្រលងពោរពេញទៅដោយភាពជឿជាក់ ខណៈពេលដែលគ្រួសារក៏ដូចជាមិត្ត បាននាំគ្នាផ្តល់កម្លាំងចិត្ត ទៅកាន់ពួកគេ។

ថ្ងៃនេះខ្មែរឡូត ក៏បង្ហាញមុខតារាវ័យក្មេងប៉ុន្មានដួង ដែលកំពុងតែចូលប្រលង និងត្រៀមយកលទ្ធផលល្អៗ នៅក្នុងថ្ងៃនេះ ជាមួយនឹងមនុស្សរាប់ម៉ឺននាក់ ដែលបានចូលរួមប្រលង។

នៅក្នុងនោះដែរ ឃើញថាពួកគេពិតជាខិតខំរៀនសូត្រខ្លាំងតែម្តង នៅពេលដែលជិតដល់ពេលប្រលង ស្របពេលដែលពួកគេមានការងារសិល្បៈច្រើនដែលត្រូវធ្វើផងនោះ។ ដោយក្នុងនោះមានដូចជា៖

១)សុវត្ថិ មុនីនាគ៖ តារាវ័យក្មេងរូបនេះទោះទើបចូលសិល្បៈ តែលោកមានភាពមមាញឹកខ្លាំងមិនចាញ់តារារៀមច្បងដទៃនោះទេ។ នៅក្នុងថ្ងៃនេះដែរ តារារូបនេះកំពុងតែចូលប្រលង នៅក្នុងចំណោមមនុស្សរាប់ម៉ឺននាក់ នៅក្នុងប្រទេស ស្របពេលជាមួយគ្នានេះ ក៏មានបណ្តាអ្នកគាំទ្រជាច្រើន តាមផ្តល់កម្លាំងចិត្ត និងជូនពរដល់រូបលោកគ្រប់គ្នាតែម្តង។ 

សុវត្ថិ មុនីនាគ

២)លីកា សមាជិកក្រុមរាំ OMG ៖ ទោះបីមិនទទួលលទ្ធផលល្អកាលពីឆ្នាំមុន តារារូបនេះនៅតែខំប្រឹងរៀនយ៉ាងអស់ពីសមត្ថភាពនៅក្នុងឆ្នាំនេះម្តងទៀត ដោយពីមួយថ្ងៃទៅមួយថ្ងៃ នាងខំប្រឹងរៀនផង និងរាំផង រកពេលសម្រាកពុំបាននោះទេ។ស្របពេលជាមួយគ្នានេះ អ្នកគាំទ្រក៏លើកទឹកចិត្តនាងគ្រប់គ្នា ថែមទាំងជូនពរឲ្យនាងប្រលងបានលទ្ធផលល្អនៅក្នុងឆ្នាំនេះ។

លីកា

៣)ម៉ម ពេជ្ជរិទ្ធិ៖ តារារូបនេះមិនខុសពី លីកា សមាជិកក្រុមរាំ OMG នោះទេ ដោយប្អូនមិនបានទទួលលទ្ធផលល្អនៅក្នុងឆ្នាំមុនទេ តែឆ្នាំនេះតារាវ័យក្មេងរូបនេះ នៅតែខំប្រឹងឲ្យអស់ពីសមត្ថភាពដើម្បីទទួលបានភាពជោគជ័យនៅក្នុងឆ្នាំមួយនេះវិញ៕

ម៉ម ពេជ្ជរិទ្ធិ
ម៉ម ពេជ្ជរិទ្ធិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ម ពេជ្ជរិទ្ធិ