ភ្នំពេញ៖ នាព្រឹកថ្ងៃនេះដែរ ប្អូនៗសិស្សថ្នាក់ទី១២ទាំងអស់ កំពុងតែត្រៀមចិត្ត ត្រៀមកាយចូលប្រលង ដោយពោរពេញទៅដោយភាពក្លាហាន និងភាពជឿជាក់នៅក្នុងខ្លួន ខណៈពេលដែលគ្រួសារបានចូលរួមផ្តល់កម្លាំងចិត្តទៅកាន់ពួកគេ។
ស្របពេលជាមួយគ្នានេះដែរ ក៏ឃើញមានតារាវ័យក្មេងប៉ុន្មានរូប ក៏បានចូលរូមប្រលងនៅក្នុងថ្ងៃពិសេសមួយនេះដែរ ទោះបីជាការងារសិល្បៈរបស់ពូកគេមានភាពមមាញឹកច្រើន ដើរទន្ទឹមគ្នា ខណៈពេលដែរ ក្រសួងបានរឹតបន្តឹងខ្លាំងឡើង ពីមួយឆ្នាំទៅមួយឆ្នាំ។
នៅក្នុងនោះក៏ឃើញមានតារាល្បីៗជាច្រើនដួង មិនភ្លេចជូនពរប្អូនៗដែលប្រលងប្រឡងបាក់ឌុប ចំណេះទូទៅ និងបំពេញវិជ្ជាឆ្នាំ២០១៨នេះ ទោះបីជាពួកគេមានភាពមមាញឹក នៅក្នុងការងារសិល្បៈ រកពេលសម្រាកពុំបានយ៉ាងណាក្តី៕
ជាមួយគ្នានេះ តារាខ្លះពួកគេក៏បានបញ្ចេញជាសារ ដើម្បីលើកទឹកចិត្ត រីឯតារាខ្លះទៀតបានចំណាយពេល ចេញជាខ្សែវីដេអូមួយសម្រាប់ជូនពរប្អូនៗទាំងអស់ផងដែរ៕
ចង់ដឹងថាតើមានតារារូបណាខ្លះដែលបានជូនពរ ប្អូនៗទី១២នោះ សូមទស្សនារូបភាពខាងក្រោមនេះ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]