ថៃ្ងទី២៦ ប៉ូលីសនៅ Seoul Gangnam​ បានប្រកាសចាប់ខ្លួនលោក Lee ពីបទ ដែលគាត់បានលួចដាក់កាម៉ារ៉ាថតអតិថិជន របស់គាត់នៅពេលដែលពួកគេនៅក្នុងបន្ទប់ទឹក។ គាត់បានលួចតំឡើងកាម៉ារ៉ាប្រភេទតូចនៅក្នុងបន្ទប់ទឹករបស់នារី នៅក្នុងហាងកាហេ្វរបស់គាត់នៅ Shinsa-dong, Gangnamgu។ ប្រហែលជា ៩១៧ ភ្ញៀវដែលចូលហាងគាត់ ដែលគាត់បានថតទុក ហើយការថតទុកនេះគឺចាប់ផើ្ដមពី ខែ មិថុនាឆ្នាំមុនរហូតមកដល់ថ្មីៗនេះ។ យោងទៅតាមសម្ដី របស់ប៉ូលីសនៅតំបន់នោះបានឲ្យដឹងថា លោក Lee បានដាក់កាម៉ារ៉ានោះនៅកនែ្លងដែលភ្ញៀវមើលមិនឃើញ ហើយ វានឹងថតដោយស័្វយប្រវត្តនៅពេលដែលភ្ញៀវចូលមកបន្ទប់ទឹក។ វីដេអូទាំងនោះត្រូវបានរកឃើញនៅក្នុង Computer របស់គាត់ ដែលវីដេអូទាំងនោះបានរៀបចំដាក់ជាថៃ្ងខែ។ បន្ទាប់ពីឆែកមើកឯកសារចាស់ បានប្រទះឃើញថា គាត់ធ្លាប់ បានធើ្វសកម្មភាពនេះម្ដងមកហើយ។ សកម្មភាពទាំងនេះត្រូវបានរកឃើញដោយនារីម្នាក់ដែលជាភ្ញៀវក្នុងហាងនេះ នៅពេលដែលនាងបានចូលបន្ទប់ទឹកហើយប្រទះឃើញកាម៉ារ៉ាដែលបានបង្កប់ និងបានធើ្វការរាយការណ៍ទៅសមត្ថកិច្ច។ 

ប៉ូលីសបាននិយាយថា គាត់ប្រហែលជាមិនមានជំងឺខូរក្បារទេ តែគាត់ធ្ងន់ធ្ងរខាងចូលចិត្តមើលគេរូមរ័ក៕

រៀបចំដោយ Ma

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]