ភ្នំពេញ៖ ឃើញថាប៉ុន្មានថ្ងៃមកនេះ មនុស្សជាច្រើនបាននាំគ្នាធ្វើស្ទាយ៍ដៃម្យ៉ាង យកមកដាក់នៅលើភ្នែក ដែលគេហៅថា «Dele Challenge » ជាពិសេសគឺល្បីខ្លាំងនៅបណ្តាញ ក្រៅប្រទេសតែម្តង ពួកគេនាំគ្នាធ្វើបែបនេះគ្រប់គ្នា។

នៅក្នុងនោះដែរ ក៏ឃើញថាអ្នកខ្លះខំប្រឹងធ្វើ២ ទៅ៣ថ្ងៃ ហើយក៏មិនចេញ តែអ្នកខ្លះទៀតក្រោយពីធ្វើបានហើយ ក៏នាំគ្នាបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក ដើម្បីបង្ហាញមិត្តរបស់ពួកគេឲ្យធ្វើតាម។ ល្បែងមួយនេះឃើញថាកំពុងតែ ទទួលបានការចាប់អារម្មណ៍ខ្លាំងតែម្តងពីអ្នកលេងបណ្តាញសង្គម។

ស្របពេលជាមួយគ្នានេះដែរ ក៏ឃើញមានយុវវ័យជាច្រើនក៏នាំគ្នាធ្វើ ជាពិសេសតារាល្បីៗនៅស្រុកខ្មែរជាច្រើន ក៏បាននាំគ្នាធ្វើ និងបង្ហោះនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកព្រាតតែម្តង ក៏ប៉ុន្តែក៏ឃើញថាមានតារាខ្លាំងធ្វើបាន ដោយមិនបាច់ប្រឹង តែតារាខ្លះធ្វើមិនបាននោះទេ។

រាល់រូបភាពរបស់ពួកគេ បានធ្វើឲ្យមិត្តលេងបណ្តាញសង្គមជាច្រើន នាំគ្នាចាប់ផ្តើមធ្វើតាមតៗគ្នាតែម្តង មិនត្រឹមតែប៉ុណ្ណោះកាលដែលធ្វើបែបនេះ មើលទៅក៏ជាការផ្តល់ភាពសប្បាយរីករាយ ចំពោះអ្នកលេងបណ្តាញសង្គម និងមិត្តផងដែរ៕

ចុះប្រិយមិត្ត មានសាកល្បែងនេះហើយឬនៅ?

ចង់ដឹងថាតារារូបណា បានលេង «Dele Challenge » ខ្លះ? សូមទស្សនារូបភាពខាងក្រោម៖ 

ប៉ៅហុង
នីកូ
អេឡិច ចិត្រា
ខាត់ សុឃីម និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អេឡិច ចិត្រា