ភ្នំពេញ៖ ក្នុងសម័យបច្ចុប្បន្ននេះ ការកែសម្ផស្ស ជារឿងធម្មតាទៅហើយ សម្រាប់ តារាៗល្បីៗ ព្រោះថា ពីធម្មជាតិ មិនអាចឲ្យស្អាតឥតខ្ចោះ១០០ភាគរយនោះទេ ទាល់តែ មានការកែកុន បន្តិចបន្តួចខ្លះ។

ក្នុងនោះដែរ ក៏មានតារាភាគច្រើន បានទៅកែសម្រស់ លើផ្នែកមួយចំនួន ដែលពួកគេ មិនពេញចិត្តជាដើម។ ហើយក៏មានតារាខ្លះទៀត នៅតែរក្សាមុខមាត់របស់ពួកគេ ឲ្យនៅធម្មជាតិដដែល តែបែរជា មានអ្នកខ្លះ បានគិតថា ពួកគេ បានកែសម្រស់ដែរ ព្រោះថា ទម្រង់មុខ និងរួមទាំងផ្នែកផ្សេងៗ ដូចជា ច្រមុះ មាត់ ហាក់ដូចជា កែកុនខ្លាំងណាស់។

តារាស្រីខ្មែរ ដែលគេស្មានថាពួកគេ ទៅកែកុនសម្រស់ មានដូចជា កញ្ញា ម៉ាក សែនសូនីតា កញ្ញា ជេស៊ីកា កញ្ញា យ៉ែម ស្រីពេជ្រ សាត រស្មី ជាដើម ទាំងដែលការពិត ពួកគេ មិនដែលឆ្លងកាត់ មុខកាំបិតសូម្បីតែមួយដង៕

តោះទៅមើល មុខរបស់តារាទាំងនោះ ដែលគេគិតថា កែសម្ផស្ស ជាមួយខ្មែរឡូតទាំងអស់គ្នា៖

១) ម៉ាក សែនសូនីតា៖ ​ចំពោះពាក្យថា កែសម្ផស្ស គឺវាសុំាត្រចៀក សូនីតាហើយ ព្រោះថា ស្ទើរតែគ្រប់ពេល មហាជន តែងតែគិតថា មុខដ៏ស្រស់ស្អាតរបស់នាង គឺកែសម្ផស្ស សុទ្ធសាធ មិនថា ច្រមុះ ទម្រង់មុខ និងមាត់នោះទេ។ ប៉ុន្តែធាតុពិតទៅ គឺរូបនាង មិនដែលបាន ទៅកែកុន ឆ្លងកាត់មុខកាំបិត ម្តងណាឡើយ៕

ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា

២) ជេស៊ីកា៖ បើទោះបីជា នាងជាតារាទើបប្រឡូកក្នុងសិល្បៈក៏ដោយ តែរូបនាង ទទួលបានការចាប់អារម្មណ៍ ពីមហាជន។ ជាក់ស្តែង ក៏មានមនុស្សមិនតិចទេ​បានគិតថា ទម្រង់មុខ និង ច្រមុះ របស់ជេស៊ីកា បានថែមថយ ទើបមើលទៅស្រស់ស្អាតបែបនេះ។

ប៉ុន្តែតាមការពិតទៅ រូបនាង​ មិនដែលទៅកែកុនសម្រស់អ្វីបន្តិចសោះតែម្តង ហើយជារឿយៗ នាងក៏តែងបង្ហាញមុខរបស់នាង កាលពីក្មេង​ឲ្យមហាជនបានឃើញ ដើម្បីសបញ្ជាក់ថា នាងពិតជា មានមុខបែបនេះមែន តាំងពីក្មេង។

ជេស៊ីកា
ជេស៊ីកា

៣) សាត រស្មី៖  បើទោះបីជាពេលនេះ រូបនាង​ មិនសូវខ្វល់ខ្វាយ ក្នុងវិស័យថតកុនក៏ដោយ ក៏នៅតែមាន មនុស្សជាច្រើន ចាប់អារម្មណ៍លើនាងដដែល។ ជាពិសេស សាត រស្មី ក៏ជាតារាមួយ ក្នុងចំណោមតារាដទៃ ដែលគេគិតថា រូបនាងបានទៅវះកាត់កែសម្ផស្ស ត្រង់ទម្រង់មុខ និង មាត់ជាដើម ទាំងដែលគ្រប់ពេល នាងតែងព្យាយាមអះអាងថារូបសម្រស់របស់នាង មិនថែមថយ ក៏មិនសូវមានគេ​ជឿនាង ប៉ុន្មានដែរ។

សាត រស្មូី
សាត រស្មូី

៤) យ៉ែម ស្រីពេជ្រ៖ ដោយសារតែ ច្រមុះ និងចង្ការរបស់នាង ស្រួចខុសពីធម្មតា ទើបធ្វើឲ្យ គេគិតខុសថា នាងបានឆ្លងកាត់កែសម្ផស្ស មុនពេលចូលសិល្បៈ។ ប៉ុន្តែតាមពិតទៅ រូបនាង បានអះអាងថា មុខរបស់នាង គឺបែបនេះ តាំងពីក្មេងមកម្ល៉េះ។

យ៉ែម ស្រីពេជ្រ
យ៉ែម ស្រីពេជ្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាត រស្មី