ព្រះពុទ្ធសាសនា គឺជាសាសនាដ៏ធំមួយនៅក្នុងពិភពលោក និងជាសាសនារដ្ឋរបស់ប្រទេសកម្ពុជារបស់យើងផងដែរ។ ដោយសារតែជាពុទ្ធសាសនិក ដែលមានការគោរពបូជាយ៉ាងខ្លាំងចំពោះសាសនា បានជាបណ្តាប្រទេសនីមួយៗសុទ្ធតែបានខិតខំសាងសង់សំណង់ រូបបដិមា និងប្រាសាទជាច្រើនដើម្បីជាទីសក្ការបូជាប្រចាំប្រទេសរៀងៗខ្លួន។

នៅក្នុងនោះ មានសំណង់អច្ឆរិយៈក្នុងលោកធំៗជាច្រើន ដែលជាទីកន្លែងសំខាន់សម្រាប់ពុទ្ធសាសនិកដូចជា៖

ប្រាសាទមហាបូឌី ប្រទេសឥណ្ឌា

ប្រាសាទមហាមណ្ឌល (Mahabodhi Temple) គឺជាប្រាសាទធ្វើពីឥដ្ឋដំបូងគេបង្អស់ដែលឧទ្ទិសថ្វាយដល់ព្រះពុទ្ធសាសនា និងនៅតែគង់វង្សរហូតដល់សព្វថ្ងៃ ព្រមទាំងមានរូបព្រះពុទ្ធរូបអង្គធំមួយទ្រផែនដីនៅហ្នឹងព្រហស្ថស្តាំរបស់ទ្រង់ផងដែរ។ ទីតាំងប្រាសាទនេះត្រូវបានគេដឹងថាជាទីកន្លែងដ៏ពិសិដ្ឋមួយសម្រាប់ព្រះពុទ្ធសាសនា ពោលគឺជាកន្លែងព្រះអង្គត្រាស់ដឹងនៅក្រោមដើមពោធិព្រឹក្ស។

ប្រាសាទមហាបូឌី ប្រទេសឥណ្ឌា

ប្រាសាទចេតិយបូដាណាត (Boudhanath) ប្រទេសនេប៉ាល់

ចេតិយប្រាសាទនេះបានសាងសង់ឡើងនៅក្នុងសតវត្សទី១៤ ដែលជាទីកន្លែងដ៏សំខាន់មួយសម្រាប់ធ្វើធម្មយាត្រា និងការធ្វើសម្មាធិសម្រាប់ពុទ្ធសាសនិកទីបេ និងប្រជាជននេប៉ាល់។ ប្រាសាទនេះថែមទាំងមានរូបព្រះនេត្រព្រះពុទ្ធអង្គទាំង៤ទិស និងមានរូបព្រះពុទ្ធនៅគ្រប់ជ្រុងទាំង៤នៃប្រាសាទ និងនៅលើដំបូលប្រាសាទមួយ ផងដែរតំណាងឱ្យរូបធាតុសំខាន់ទាំង៥ សំដៅទៅកាន់ផ្លូវត្រាស់ដឹង។

ប្រាសាទចេតិយបូដាណាត (Boudhanath) ប្រទេសនេប៉ាល់

ប្រាសាទធ្មេញ (Tooth) ប្រទេសស្រីលង្កា

ប្រាសាទនេះ គឺជាមណ្ឌលព្រះពុទ្ធដ៏សំខាន់មួយមានទីតាំងនៅក្នុងក្រុង Kandy ដែលជាទីកន្លែងដែលរក្សាទុកនូវព្រះចង្កូមកែវខាងឆ្វេងរបស់ព្រះពុទ្ធអង្គពេលព្រះអង្គចូលបរិនិព្វាន។

ប្រាសាទធ្មេញ (Tooth) ប្រទេសស្រីលង្កា

វត្តភូ ប្រទេសថៃ

វត្តភូ គឺជាប្រាសាទចំណាស់ និងធំជាងគេបង្អស់នៅក្នុងទីក្រុងបាងកកប្រទេសថៃ។ ក្នុងវត្តប្រាសាទនេះ មានព្រះពុទ្ធបដិដាមួយអង្គដ៏ធំកម្ពស់១៥ម៉ែត្រ បណ្តោយ ៤៦ម៉ែត្រ ស្រោបដោយមាសសុទ្ធ និងតុបតែងដោយគ្រាប់គជ់ផងដែរ។

វត្តភូ ប្រទេសថៃ

ប្រាសាទអង្គរវត្ត ប្រទេសកម្ពុជា

អង្គរវត្ត គឺជាប្រាសាទដែលស្ថិតនៅក្នុងទីក្រុងនៃអាណាចក្រដ៏ធំធេងរបស់កម្ពុជាសម័យបុរាណ និងស្ថិតនៅក្នុងខេត្តសៀមរាបក្នុងពេលបច្ចុប្បន្ន។ ប្រាសាទនេះបានសាងសង់ដំបូងឡើយ ដោយព្រះមហាក្សត្រខ្មែរដ៏ល្បីល្បាញមួយព្រះអង្គព្រះនាមព្រះបាទសូរ្យវរ្ម័នទី២ ដើម្បីឧទ្ទិសថ្វាយដល់សាសនាហិណ្ឌូ ព្រះសិវៈ ព្រះព្រហ្ម និងព្រះវិស្ណុ។ តែក្រោយមកក៏សាងសង់បង្ហើយតាមព្រះពុទ្ធសាសនាវិញម្តង ដោយបានក្លាយទៅជាប្រាសាទដែលតុបតែងរចនាលេចចេញជាសាសនា២ចម្រុះគ្នាឯណោះ។ ប្រាសាទនេះគឺជាទីសក្ការបូជាដ៏ល្បីល្បាញសម្រាប់ពុទ្ធសាសនិកក្នុងប្រទេស និងគ្រប់តំបន់ផងដែរ។

ប្រាសាទអង្គរវត្ត ប្រទេសកម្ពុជា

ធៀនតាន់ (Tian Tan) ប្រទេសហុងកុង

ព្រះពុទ្ធបដិមានៅទីនេះមានកម្ពស់ដល់ទៅ ៣៤ម៉ែត្រ និងមានទម្ងន់ដល់ទៅ២៥០តោន ដែលជារូបបដិមាព្រះពុទ្ធធំជាងគេបង្អស់នៅលើលោក ដោយមានព្រហស្ថស្តាំលើកឡើងដើម្បីទ្រទ្រង់ទុក្ខសោក និងទុក្ខវេទនា ឯព្រហស្ថឆ្វេងដាក់លើភ្លៅ តំណាងឱ្យភាពរីករាយ និងសុភមង្គល។ ព្រះបដិមានេះធ្វើពីសំរិទ្ធ ស្ថិតនៅកណ្តាលព្រៃភ្នំលើកោះ Lantau មាត់ទន្លេ Pearl ដែលបានចម្លងម៉ូដពីរូបសំណាក់ព្រះពុទ្ធដ៏ពិសិដ្ឋនៅក្នុងទីក្រុងប៉ែកាំងឈ្មោះថា Tian Tan។

ធៀនតាន់ (Tian Tan) ប្រទេសហុងកុង

Hsi Lai រដ្ឋឡូសអែនជីឡេស

Hsi Lai មានន័យថាមកពីទិសខាងលិច គឺជាប្រាសាទបែបជនជាតិចិន មួយដែលតំណាងឱ្យព្រះពុទ្ធអង្គត្រាស់ដឹងថ្មីព្រះនាម Fo Guang Shan ។ វត្តអារាមនេះក៏មានព្រះសង្ឃ និងដូនជីជាច្រើនអង្គគង់នៅជាប្រចាំផងដែរ៕  

Hsi Lai រដ្ឋឡូសអែនជីឡេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]