(ភ្នំពេញ)៖ បើនិយាយពីឈ្មោះ ចរិយា ពេជ្រ គឺនៅតែមានទស្សនិកជនស្គាល់ច្រើន បើទោះបីជានាងឃ្លាតឆ្ងាយពីសិល្បៈក្តី ប៉ុន្តែប្រជាប្រិយភាពនាង នៅតែមានដដែល។ ជាក់ស្តែង ចរិយា ពេជ្រ អតីតតារាសម្តែងដ៏មានឈ្មោះ បោះសំឡេងម្នាក់ ដែលបានឈប់ពីសិល្បៈយូរដែរហើយ ប៉ុន្តែតារារូបនេះ ត្រូវបានគេដឹងថា នាងមានសំណាងជាខ្លាំង បន្ទាប់ពីរៀបការសាងសុភមង្គល ជាមួយនឹងស្វាមីវ័យចំណាស់ម្នាក់។ លើសពីនេះ បន្ទាប់ពីរៀបការហើយ នាងទទួលបានការថ្នាក់ថ្នម និងមើលថែ យ៉ាងពេញលេញពីស្វាមី ធ្វើឲ្យអ្នកគាំទ្រជាច្រើនច្រណែនគ្រប់គ្នា ខណៈបច្ចុប្បន្នពេលកំពុងមានផ្ទៃពោះជាង២ខែ ដែលជាចំណងដៃដ៏ធំមួយ បន្ទាប់ពីរៀបការរួច។

ទោះបីជាពេលនេះ ចរិយា ពេជ្រ មានផ្ទៃពោះជាង២ខែមកហើយក្តី តែនិយាយពីការតុបតែងខ្លួន និងការស្លៀកពាក់របស់នាង នៅតែស្រស់ស្អាត និងសិចស៊ី គួរឲ្យទាក់ទាញ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺតាំងពីមានកូនមក ស្វាមីនាងកាន់តែស្រឡាញ់ថ្នាក់ថ្នមនាងទ្វេរដង សូម្បីតែនៅក្នុងថ្ងៃកំណើត ក៏ស្វាមីនាងធ្វើឲ្យនាងមានការភ្ញាក់ផ្អើលដែរ ហើយនេះអាចនិយាយបានថា សុភមង្គលក្រោយរៀបការរបស់ ចរិយា ពេជ្រ គឺពិតជាមានយ៉ាងពេញលេញ និងស្រឡាញ់ថ្នាក់ថ្នមពីស្វាមីវ័យចំណាស់តែម្តង។

គេសង្កេតឃើញថា ស្វាមីរបស់នាងបានធ្វើខួបកំណើត លក្ខណៈសាមញ្ញមួយឲ្យ ចរិយា ពេជ្រ តែទោះកម្មវិធីនេះតូចតាចក្តី ប៉ុន្តែនាងនៅតែសប្បាយរីករាយ ជាមួយនឹងជីវិតឯកជនយ៉ាងកក់ក្តៅរបស់នាង។ បើងាកទៅអ្នកគាំទ្រនាងវិញ កាលដែលឃើញបែបនេះ ពួកគេរំភើបជំនួសនាងតែម្តង ដែលមានស្វាមីល្អ បែបនេះចាំមើលថែ ខណៈដែលមានគេថា នាងយកស្វាមីចាស់ជាងខ្លួនក៏ដោយ តែមើលទៅមានសុភមង្គលខ្លាំងមិនចាញ់ គូដទៃនោះទេ៕

ចរិយា​ ពេជ្រ
ចរិយា​ ពេជ្រ
ចរិយា​ ពេជ្រ
ចរិយា​ ពេជ្រ
ចរិយា​ ពេជ្រ
ចរិយា​ ពេជ្រ
ចរិយា​ ពេជ្រ
ចរិយា​ ពេជ្រ
ចរិយា​ ពេជ្រ
ចរិយា​ ពេជ្រ
ចរិយា​ ពេជ្រ

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចរិយា ពេជ្រ