ភ្នំពេញ៖ កាលពីម្សិលមិញនេះ ពិធីការិនីវ័យក្មេងសំឡេងពីរោះកញ្ញា ហេង កែវនីតា បានសម្ដែងអារម្មណ៍ព្រួយបារម្ភជាខ្លាំង ក្រោយពីមានជនមិនស្គាល់មុខ បានលួចហែគគណនីហ្វេសប៊ុកផ្លូវការរបស់នាង។

ដោយក្នុងនោះ តារាស្រីរូបនេះក៏បានបង្ហោះជាសារ ជម្រាបជាដំណឹងប្រាប់ដល់មហាជន ដើម្បីអះអាងថារាល់អ្វីដែលទាក់ទងជាមួយគណនីខាងលើគឺ កញ្ញាមិនទទួលខុសត្រូវនោះទេ។

គួរឲ្យដឹងដែរថា មិនមែនមានតែកញ្ញា ហេង កែវនីតា ដែលជួបហេតុការណ៍ដូច្នេះទេ ព្រោះបើតាមដឹងករណីនេះ មានតារាស្រីប្រុសល្បីៗជាច្រើន ត្រូវបានគេលួច ផេក ក៏ដូចជាគណនីហ្វេសប៊ុក យកទៅប្រើប្រាស់ ដើម្បីកេងប្រវ័ញ្ចផលប្រយោជន៍ផ្ទាល់ខ្លួនជាច្រើនមកហើយ។

យ៉ាងណាមិញ នេះក៏ជាសារដាស់តឿនមួយ ដល់មហាជនឲ្យមានការប្រុងប្រយ័ត្នបន្ថែម លើការប្រើប្រាស់បណ្ដាញសង្គមផងដែរ៕

ហេង កែវនីតា
ហេង កែវនីតា
សាររបស់ ហេង កែវនីតា
សាររបស់ ហេង កែវនីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហេង កែវនីតា