ភ្នំពេញ៖ កញ្ញា ម៉ាក សែនសូនីតា ហាក់ត្រូវប៉ាន់ខ្លាំងជាមួយវិស័យសិល្បៈ ជាពិសេសនៅក្នុងការថតសម្អាងការ ជូនបណ្ដាម្ចាស់សម្អាងការល្បីៗនានា។

មិនខុសគ្នាពីតារាសម្ដែងខាងលើ អ្នកនាង សុគន្ធ និសា ដែលជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ក៏កំពុងតែមានប្រជាប្រិយយ៉ាងខ្លាំងក្នុងអាជីពនេះមិនធម្មតាដែរ។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ កញ្ញារូបស្រស់សោភាទាំង២ ក៏បានប៉ះគ្នាក្នុងឈុតបែបបុរាណខ្មែរ ដែលជាឈុតកូនក្រមុំ ដោយបានធ្វើឲ្យសម្រស់ តារាចម្រៀង អ្នកនាង សុគន្ធ និសា និង តារាសម្ដែង កញ្ញា ម៉ាក សែនសូនីតា កាន់តែស្រស់ស្អាតខ្លាំងឡើងទ្វេដងថែមទៀតផងដែរ ។

ជាក់ស្ដែង អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គឺរូបសម្រស់តារាស្រីមួយគូនេះ មើលយូរទៅកាន់តែមានភាពទាក់ទាញ មិនចាញ់គ្នាប៉ុន្មាននោះទេ។ ជាពិសេស ស្នាមញញឹមដ៏ស្រស់របស់ពួកគេ ដែលធ្វើឲ្យអ្នកទស្សនាគយគន់មិនជិនណាយចិត្តនោះឡើយ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

សុគន្ធ និសា និង ម៉ាក សែនសូនីតា
សុគន្ធ និសា និង ម៉ាក សែនសូនីតា
សុគន្ធ និសា និង ម៉ាក សែនសូនីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ាក សែនសូនីតា