(ភ្នំពេញ)៖ បើយើងនិយាយទៅដល់ តារាសម្ដែងដែលមានប្រជាប្រិយភាព លើការថតខារ៉ាអូខេជាច្រើននោះ គឺលោក ថុង វុធ ទទួលបានការគាំទ្រខ្លាំងមែនទែន ។

លើសពីនេះ លោកត្រូវបានគេស្គាល់ថា ជាតារាសម្ដែងដែលមានសម្រស់ក្មេងជាងវ័យ មិនចាស់តាមអាយុនោះទេ ។

យ៉ាងណាមិញ កាលពីថ្មីៗនេះ លោក ថុង វុធ បានបង្ហោះរូបភាពនៅលើបណ្ដាញសង្គមហ្វេសប៊ុក ក្នុងគណនីផ្លូវការរបស់ខ្លួន ជាមួយនឹងកាដូដែលទទួលបានពីលោក ប៉ារបស់ខ្លួន ដែលមានតម្លៃរហូតដល់ទៅ ១២ ០០០ម៉ឺនដុល្លាអាមេរិក ជាហេតុធ្វើឲ្យលោក រួមទាំងអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង។

ក្នុងនោះ លោកក៏បានសរសេរសារភ្ជាប់មកជាមួយដែរថា៖

«កូនអគុណណាស់សម្រាប់ទឹកចិត្តលោកប៉ា ហេតុតែចង់អោយកូនពាក់ភ្លាមៗ សុខចិត្តធ្វេីជាជាងនាឡិកា កាត់ខ្សែអោយកូនខ្លួនឯង ពេលខ្លះធ្វេីជាគ្រូពេទ្យ ពេលខ្លះក៏ធ្វេីជាគ្រូង្រៀន ពេលខ្លះស្តីថាអោយកូន តែប៉ាស្រលាញ់ នឹងលះបង់ដេីម្បីកូនគ្រប់យ៉ាង កូនចង់ប្រាប់ថាកូនស្រលាញ់ប៉ា my hero»

គួរបញ្ជាក់ផងដែរថា កាលពីកន្លងទៅ មិនបាន២ឆ្នាំផង លោក ថុង វុធ ក៏ធ្លាប់ Surprise កាដូប៉ារបស់ខ្លួន នៅក្នុងកម្មវិធី «ការណាត់ជួបដ៏អស្ចារ្យ» ជាមួយនឹងនាឡិកា ដែលមានតម្លៃថ្លៃដូចគ្នានេះផងដែរ៕

ទស្សនារូបភាពខាងក្រោម៖ 

លោក​ ថុង វុធ និង ប៉ាគាត់
លោក​ ថុង វុធ និង ប៉ាគាត់
លោក​ ថុង វុធ និង គ្រួសារ
កាដូរបស់លោក ថុង វុធ
លោក ថុង វុធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ថុង វុធ