(ភ្នំពេញ)៖ តារាសម្តែងស្រីកូន៣ និយមការស្លៀកពាក់សិចស៊ី អ្នកនាង ស្រីម៉ុច កាលពីពេលថ្មីៗកន្លងមកនេះ មហាជនច្បាស់ជាបានដឹងគ្រប់គ្នាហើយ ចំពោះករណីនៃការផ្ទុះ រឿងរិះគន់លើសកម្មភាពស្លៀកពាក់សិចស៊ី ស្ទើរលេចចេញតំបន់ពិសេស បង្ហាញរាងនៅលើឆាក នៃកម្មវិធីជួបជុំតារាល្បីៗ ដែលរៀបចំឡើងដោយហាងថែរក្សាសម្ផស្ស ឌែម៉ូ គ្លីនិក។

ថ្វីត្បិតតែកាលនោះ ផ្ទុះការរិះគន់ជាច្រើន ពីមហាជនឬមានដំណឹងបង្ហើបមកថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រៀមគម្រោងកោះហៅតារាស្រី អ្នកនាង ស្រីម៉ុច ទៅព្រមាន ឬដាក់ពិន័យសិល្បៈយ៉ាងណាក្តី។ ប៉ុន្តែសាមីខ្លួន ស្រីម៉ុច ជារឿយៗហាក់ពុំមានប្រតិកម្ម ឬបង្ហាញពីអារម្មណ៍ភ័យព្រួយ លើករណីនេះឡើយ។ ផ្ទុយមកវិញ នាងកាន់តែបញ្ចេញរូបថតសិចស៊ី ភ្ជាប់ជាមួយភាពសប្បាយរីករាយ ជួបជុំគ្រួសារ តាមរយៈដំណើរកម្សាន្ត នៅឯក្រៅប្រទេសធ្វើប្រងើយ។

ជាការពិត ទោះបីជាគ្រាកន្លងមក តារាស្រីអ្នកនាង ស្រីម៉ុច ពុំធ្លាប់មានប្រតិកម្ម ឬបញ្ចេញអារម្មណ៍ខឹងច្រឡោត លើការរិះគន់របស់មហាជន ក៏ពិតមែន ប៉ុន្តែពេលនេះ អ្វីដែលធ្វើឲ្យទស្សនិកជនយល់ នឹងដឹងកាន់តែច្បាស់ចំពោះចិត្ត របស់នាងនោះ ស្រីម៉ុច ក៏បានចេញមុខបញ្ជាក់តាមរយៈសា រដ៏វែងអន្លាយដូចខាងក្រោមនេះ។

ស្រីម៉ុច សរសេរថា «How happy I am to be a part of MDM Beauty Party របស់ DC Dermo clinic. ចង់និយាយអីបន្តិច ព្រោះតាំងពីចប់កម្មវិធីមក អត់បាននិយាយអ្វីសោះ។ ខ្ញុំដឹងថាខ្លួនខ្ញុំមួយ មិនអាចតម្រូវចិត្តមនុស្សគ្រប់គ្នាបានទេ។ តែខ្ញុំដឹងត្រឹមថា ខ្ញុំនឹងបំពេញតួនាទីរបស់ខ្ញុំ ក្នុងនាមខ្ញុំជា Presenter ដែលការងារនេះ វាជាសិទ្ធិបុគ្គល ហើយវាជា Our private party»។

តារាសិចស៊ីអ្នកនាង ស្រីម៉ុច និយាយទៀតថា «ខ្ញុំមិនខឹងនឹងអ្នក ដែលមិនពេញចិត្ត (Different People Have Different Thinking or Perceptions) ហើយខ្ញុំក៏មិនអាច តម្រូវចិត្តគ្រប់គ្នា បានដូចខ្ញុំនិយាយពីខាងលើ។ តែអ្វីដែលខ្ញុំហួសចិត្ត គឺចំពោះអ្នកមួយចំនួន បញ្ចេញមតិ ដូចជាមនុស្សដែលគ្មានការសិក្សា អ្នកគ្មានសិទ្ធិជេរបញ្ចោរខ្ញុំ ដៀលខ្ញុំ ហើយអ្នកសំអាងអ្វីថា ខ្ញុំបំផ្លាញ វប្បធម៌ជាតិ រៀនបើកភ្នែកមើលពិភពលោកផង ថា វាដល់ណាហើយ?»។

អ្នកនាង ស្រីម៉ុច បញ្ជាក់ថា «កុំហាមាត់ឡើង គេបំផ្លាញជាតិ។ ហេតុអីខ្ញុំអាចក្លាយជា Presenter ព្រោះមិនមែនត្រឹមតែសម្រស់ទេ គឺមកពីចរិតឫកពារខ្ញុំដូចគ្នានឹង ប្រវត្តិក្រុមគ្រួសារខ្ញុំ ទាំងនេះ វាជាដើមហេតុដែលគេជ្រើសរើសខ្ញុំ។ ជេរខ្ញុំក្នុងកម្មវិធី Private របស់ខ្ញុំមិនឆ្អែតហើយ នៅមកបញ្ចោរខ្ញុំ សូម្បីតែខ្ញុំទៅសមុទ្រ។ ខ្ញុំមិនចង់ល្បីទេ ឈប់ធ្វើឲ្យខ្ញុំល្បីទៅ បើខ្ញុំចង់ល្បី ខ្ញុំមិនឈប់ពីសិល្បៈទេ»។

«កើតមកជាមនុស្សមិនគ្រប់គ្រាន់ទេ ត្រូវរៀនធ្វើជាមនុស្សផង។ ប្រទេសមានច្បាប់ ស្រុកមានវិន័យ អ៊ីចឹងកុំមានមាត់គិតតែជេរគេ ដៀលគេ ដោយគ្មានដឹងថា អ្វីជាអ្វី ដឹងទេថា វារំលោភលើសិទ្ធិឯកជនរបស់ខ្ញុំ ដូចគ្នា»។ នេះជាសម្តីបន្ថែមរបស់តារាសម្តែងកូន៣ អ្នកនាង ស្រីម៉ុច បានលើកឡើង។

សូមបញ្ជាក់ថា សម្រាប់អតីតតារាសម្ដែង ស្រីម៉ុច បានធ្វើឲ្យពិភពសិល្បៈ កើតចលាចលសារជាថ្មី បន្ទាប់ពីនាងបានព្រលែងខ្លួន ក្នុងឈុតសម្លៀកបំពាក់ដ៏សិចស៊ី ស្ទើរតែចេញរបស់សំខាន់ទៅហើយ ក្នុងកម្មវិធីជប់លៀបជួបជុំមួយ កាលពីពេលថ្មីៗនេះ។ ការបង្កឲ្យចំណាប់អារម្មណ៍ពីសំណាក់មហាជន សម្រាប់អតីតតារាសម្ដែង ស្រីម៉ុច មិនទទួលការកើតសរសើរ ឬអបអរសាទរពីមហាជនឡើយ ពោលគឺបែរជាផ្ទុះនូវរឿងរ៉ាវរិះគន់ធ្ងន់ៗ ទៅលើរូបនាងដោយមិនសំចៃមាត់ រហូតផ្អើលដល់មន្រ្តីក្នុងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចង់មានគម្រោងកោះហៅនាងទៅស្ដាប់កិច្ចប្រជុំ ដើម្បីដាក់ពិន័យលើរូបនាងទៀតផង៕

ស្រីម៉ុច​ វាយបក​ឈឺៗ ​ដាក់​អ្នក​ធ្លាប់​ជេរខ្លួន
ស្រីម៉ុច​ វាយបក​ឈឺៗ ​ដាក់​អ្នក​ធ្លាប់​ជេរខ្លួន
ស្រីម៉ុច​ វាយបក​ឈឺៗ ​ដាក់​អ្នក​ធ្លាប់​ជេរខ្លួន
ស្រីម៉ុច​ វាយបក​ឈឺៗ ​ដាក់​អ្នក​ធ្លាប់​ជេរខ្លួន
ស្រីម៉ុច​ វាយបក​ឈឺៗ ​ដាក់​អ្នក​ធ្លាប់​ជេរខ្លួន
ស្រីម៉ុច​ វាយបក​ឈឺៗ ​ដាក់​អ្នក​ធ្លាប់​ជេរខ្លួន
ស្រីម៉ុច​ វាយបក​ឈឺៗ ​ដាក់​អ្នក​ធ្លាប់​ជេរខ្លួន
ស្រីម៉ុច​ វាយបក​ឈឺៗ ​ដាក់​អ្នក​ធ្លាប់​ជេរខ្លួន
ស្រីម៉ុច​ វាយបក​ឈឺៗ ​ដាក់​អ្នក​ធ្លាប់​ជេរខ្លួន

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]