ភ្នំពេញ៖ កាលពីពេលម្សិលមិញនេះ គឺជាថ្ងៃពិសេសរបស់ម្ចាស់ពាន The Voice Cambodia រដូវកាលទី២ លោក ធែល ថៃ ដែលមានបងប្អូន និងហ្វេនៗជាច្រើន បានចូលរួមជូនពរតាមរយៈបណ្តាញសង្គមរបស់លោកជាច្រើនផងដែរ។

មិនត្រឹមតែប៉ុណ្ណោះទេ កាលពីល្ងាចមិញនេះ ក្រុមគ្រួសារ និងមិត្តភក្តិជិតស្និទ្ធរបស់តារាចម្រៀងប្រុសរូបសង្ហា លោក ធែល ថៃ បានចូលរួមធ្វើកម្មវិធី Surprise ខួបកំណើតដល់រូបលោក ជាមួយនឹងនំខេក និងកាដូជាច្រើនជូនទៅដល់តារារូបនេះ ក្នុងថ្ងៃកំណើតផងដែរ។

យ៉ាងណាមិញ ទោះបីជាខួបកំណើតរបស់តារាប្រុសរូបនេះ មិនសូវជាធំដុំ ដូចទៅនឹងតារាដទៃក៏ដោយក្តី តែឃើញថារូបលោកពិតជាសប្បាយចិត្តជាខ្លាំង ដោយញញឹមបិទមាត់មិនជិតនោះទេ នៅពេលដែលឃើញក្រុមគ្រួសារ និងមិត្តរបស់ខ្លួនធ្វើបែបនេះ៕

សូមទស្សនាទិដ្ឋភាពខួបកំណើតរបស់តារាប្រុសរូបនេះ ខាងក្រោមនេះ៖ 

ធែល ថៃ
ធែល ថៃ
ធែល ថៃ
ធែល ថៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]