គំនូរដ៏អស្ចារ្យមួយដែលចេញមកពីធម្មជាតិ ត្រូវបានផ្សព្វផ្សាយពាសពេញប្រព័ន្ធអ៊ីនធឺណេត។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសជនជាតិអាមេរិកម្នាក់ឈ្មោះ Corey Corcoran រស់នៅ Boston សហរដ្ឋអាមេរិក បានប្រើនូវបច្ចេកវិទ្យាដ៏ចំលែកមួយ ក្នុងការបង្កើតសិល្បៈគំនូររបស់គាត់ឲ្យមានភាពខុសប្លែកពី គំនូររបស់វិចិត្រករដ៏ទៃទៀត។ ចំពោះផ្សិតដែលយកមកឆ្លាក់នេះ លោក Corey Corcoran បានជ្រើសរើសយកប្រភេទផ្សិតម្យ៉ាងដែលមានឈ្មោះថា Ganoderma applanatum ឬអាចហៅថា Conk ដែលមានផ្ទៃចាប់ពី ១៥សង់ទីម៉ែត្រការ៉េ ទៅ ៦០សង់ទីមែត្រការ៉េ គឺជាទំហំដ៏តូចមួយ ដែលតម្រូវឲ្យមានការយកចិត្តទុកដាក់បំផុត ក្នុងការឆ្លាក់រូបនេះបាន។

ក្នុងការឆ្នាក់រូបនេះ លោក Corey Corcoran បានប្រើនូវទឹកអាស៊ីតដើម្បីឲ្យវាកាត់ផ្សិត និងបង្កើតបានជារូបភាពដ៏ស្រស់ស្អាតនៃជិវិតរុក្ខជាតិ សត្វល្អិត ព្រមទាំងមនុស្សផងដែរ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ កំនិតច្នៃប្រឌិតដ៏អស្ចារ្យនេះ? សូមទស្សនារូបភាពដូចខាងក្រោម៖

កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]