រាជធានី​ភ្នំពេញ ៖ អ្នក​បើក​រ៉ឺ​ម៉ក​ម៉ូតូ​មាន​អាការស្រវឹង​ជោក​បើក​ទៅ​កៀរ​រថយន្ដ​ដែល​កំពុង​ឆ្លងផ្លូវ​បណ្ដាល​ឱ្យ​រលាត់​ថ្នាំកាង​ក្រោយ​បន្ដិច​​ហើយ​ក៏​​មាន​ការ​ឈ្លោះប្រកែក​គ្នា​ដណ្ដើម​យក​ត្រូវ​រៀងខ្លួនត្រូវ​សមត្ថកិច្ច​យក​ទៅ​អប់រំ​ណែនាំ​ពី​ច្បាប់​ចរាចរណ៍ ។ ហេតុការណ៍​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​៩​និង​៣​នាទី​យប់ថ្ងៃ​ទី​១៤ មីនានៅ​មហា​វិថីកម្ពុជា​ក្រោម​កែង​ផ្លូវ​លេខ១០៩ ក្នុង​សង្កាត់​មិត្ដភាព ខណ្ឌ​៧​មក​រា ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា រថយន្ដ​កូ​រ៉ូ​ឡា ពណ៌​ស្ករមួយគ្រឿងបើក​តាម​មហាវិថី​កម្ពុជា​ក្រោមពី​លិចទៅ​កើត ចំណែក   ​រ៉ឺ​ម៉ក​​ម៉ូតូ​បើក​ពី​កើត​ទៅ​លិចក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ខណៈ​​មក​ដល់​ផ្លូវកែង​ រថយន្ដ​បត់​ឆ្វេង​តាម​ផ្លូវ​លេខ១០៩ឆ្ពោះទៅ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ។  ពេល​កំពុង​តែ​បើក​ឆ្លងផ្លូវ​មិន​ទាន់​ទាំងផុត​ផង ស្រាប់តែ​រ៉ឺ​ម៉ក​ម៉ូតូ​បើក​ទៅ​កៀរ​គូទ​រថយន្ដ​បណ្ដាល​ឱ្យ​រលាត់​ថ្នាំ​កាង​ក្រោយរួច​រ៉ឺ​ម៉ក​ម៉ូតូ​បើក​ទៅ​មុខ​ទៀតធ្វើ​ព្រងើយ​ ។

ក្រោយ​ពេល​កើតហេតុ​ រថយន្ដ​កូ​រ៉ូ​ឡា​បាន​បើក​ដេញ​តាម​រ៉ឺ​ម៉ក​ម៉ូតូ​ទៅ​ដល់​ចំណុចស្ដុ​ប​មុខ សណ្ឋាគារ​ណា​ន​ជី​ង ទើប​​​ឃាត់​​បាន​ក៏​មាន​ការ​ជជែក​គ្នា ដោយ​​អ្នក​បើក​រ៉ឺ​ម៉ក​ម៉ូតូ​ស្រវឹង​ជោកជាំ​និយាយ​ថា រូប​គាត់​មិន​បាន​បុក​ទេ រថ​យន្ដ​ជា​អ្នក​ខុស ។ ចំណែក​អ្នក​បើករថយន្ដ​និយាយ​ថា​រ៉ឺ​ម៉ក​ជា​អ្នក​ខុសទើប​​ខ្លួន​កើតទុក្ខមិន​សុខចិត្ដ​បាន​ទូរ​ស័ព្ទ​ហៅ​ប៉ូលិស​ប៉ុស្ដិ៍​មិត្ដភាព​ទៅ​ជួយ​អន្ដរាគមន៍​​​។ ​ប៉ុន្តែ​ការ​ដោះ​​ស្រាយ​​នោះ​នៅ​តែ​មិន​ត្រូវ​គ្នា​ ទើប​ហៅ​ប៉ូលិស​ជំនាញខណ្ឌ​៧​មក​រា​ចុះ​ទៅ​យក​រថយន្ដ​និង​រ៉ឺ​ម៉ក​ម៉ូតូ​នោះ​ទៅ​អប់រំ​ណែនាំ​នៅ​ខណ្ឌ​៧​មក​រា រួច​ក៏ឱ្យ​ត្រឡប់​ទៅ​លំនៅ​ឋាន​​វិញ​ ៕

 

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]