(ភ្នំពេញ)៖ ជាការកត់សម្គាល់តារាស្រីចូលចិត្តធ្វើឲ្យប្លែកៗ ដើម្បីភាពសប្បាយរីករាយដល់ទស្សនិកជន អ្នកនាង ទូច ស្រីល័ក្ខ អំឡុងមួយរយៈពេលប៉ុន្មានខែ ចុងក្រោយនេះ នាងចាប់ផ្តើមលេចធ្លោ និងមានសកម្មភាពច្រើន តាមរយៈសកម្មភាពមនុស្សធម៌ ជួយដល់សង្គមដូចជា ការប្រកាសស្វែងរកជំនួយជួយដល់ក្មេងៗកំព្រា ទុរគតជន និងចាស់ជរាជាដើម។

តាមរយៈសកម្មភាពការងារមនុស្សធម៌ ជួយសង្គមពីសំណាក់តារាសម្តែង អ្នកនាង ទូច ស្រីល័ក្ខ នាពេលនេះត្រូវបានទស្សនិកជន មួយចំនួនយល់ឃើញថា វាជាទង្វើរដ៏ល្អ និងគំរូសម្រាប់អ្នកសិល្បៈដូចគ្នា ឬប្រជាពលរដ្ឋខ្មែរផងដែរ។ មិនតែប៉ុណ្ណោះ អ្នកនាង ទូច ស្រីល័ក្ខ ក៏ទទួលបានការលើកសរសើរ មិនដាច់មាត់ពីមហាជនគ្រប់ស្រទាប់វ័យ។

ស្របពេលជាមួយគ្នានេះ អ្នកនាង ទូច ស្រីល័ក្ខ បានបង្ហាញប្រាប់ពីឆន្ទៈរបស់ខ្លួន ដែលចាប់យកការងារសង្គម ជួយដល់ចាស់ជរា និងក្មេងកំព្រាថា ចំពោះសកម្មភាពការងារសង្គមរបស់នាង បច្ចុប្បន្នគឺធ្វើឡើងកើតចេញ ពីទឹកចិត្ត និងបេះដូងពិត ខណៈដែលកន្លងមកនាងក៏ធ្លាប់ឆ្លងកាត់ ការលំបាកមិនខុសគ្នានឹងបងប្អូនខ្មែរ មួយចំនួនទៀតនោះដែរ។

ជាក់ស្តែង កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ម្សិលមិញ អ្នកនាង ទូច ស្រីល័ក្ខ បានបញ្ជាក់ថា «ការងារសង្គម គឺជាការងារមួយដែរខ្ញុំស្រឡាញ់ពេញចិត្តបំផុត ហើយវាបានផុសចេញពីបេះដូង របស់ក្រុមខ្ញុំដែរ យើងធ្លាប់ឆ្លងកាត់ពីភាពលំបាក ហើយពួកយើងបានយល់ដឹងច្រើនថា តើអារម្មណ៍និងវាបែបណា»។

បន្ថែមពីលើនេះ អ្នកនាង ទូច ស្រីល័ក្ខ ក៏បានយកឱកាសដឹងគុណបែបនេះថា «នាងខ្ញុំពិតជាអរគុណយ៉ាងខ្លាំង ចំពោះទឹកចិត្តរបស់លោកតា ព្រះពោធិវង្សា ពៅ រតនា ព្រះរាជាគណៈថ្នាក់កិត្តិយស នៅវត្តកៀនស្វាយក្រៅដែរ បាននាំយកថវិកា ចំនួន៥០០០ដុល្លារ ព្រមទាំងគ្រឿងបរិភោគផ្សេងៗ ជូនដល់ក្មួយៗកុមារកំព្រាដែរ ក្មួយខ្វះភាពកក់ក្តៅពីឪពុកម្តាយ ខ្លះតែមុខម្តាយមិនស្គាល់ផង តើអ្នកណាយល់អារម្មណ៍មួយនេះ»៕

ទូច ​ស្រីល័ក្ខ
ទូច ​ស្រីល័ក្ខ
ទូច ​ស្រីល័ក្ខ

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទូច ស្រីល័ក្ខ