ភ្នំពេញ៖ ប្រិយមិត្តប្រហែលជា បានជ្រាបខ្លះរួចមកហើយថា ជីវិតឯកជនរបស់អ្នកម្ដាយវ័យក្មេង អ្នកនាង សុខ សោម៉ាវត្តី គឺពោរពេញទៅដោយភាពសប្បាយរីករាយ និងហាយសូរខ្លាំងណាស់ ដោយនាងមានទាំង ផ្ទះ រថយន្តទំនើប និងមុខជំនួញក្នុងដៃថែមទៀតផង។

ដោយឡែក បើនិយាយពីសម្ព័ន្ធមិត្តភាពរវាង អ្នកនាង សុខ សោម៉ាវត្តី និងមិត្តភក្តិជិតស្និទ្ធរបស់នាងវិញ បើទោះជា សុខ សោម៉ាវត្តី មានការមមាញឹកជាមួយនឹងការងារសិល្បៈខ្លាំងក៏ពិតមែន តែគេសង្កេតឃើញថានាង នៅតែមានទំនាក់ទំនងយ៉ាងស្អិត ជាមួយនឹងមិត្តភក្តិរបស់នាង។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ តារាសម្ដែងស្រីក្រមិចក្រមើម អ្នកនាង សុខ សោម៉ាវត្តី រួមទាំងមិត្តជិតស្និទ្ធរបស់នាង ជាច្រើននាក់ផ្សេងៗទៀត បានធ្វើដំណើរទៅកម្សាន្តនៅតំបន់សមុទ្រមួយកន្លែង ដោយក្នុងនោះ គេក៏បានសង្កេតឃើញថាពួកគេបានស្លៀកសម្លៀកបំពាក់ពណ៌សដូចៗគ្នា ដែលមើលទៅពិតជាស្រស់ស្អាត និងស្រស់សង្ហាប្លែកភ្នែកមែនទែន។

យ៉ាងណាមិញ អ្វីដែលកាន់តែធ្វើឲ្យមហាជន រីតតែមានការចាប់អារម្មណ៍ខ្លាំងនោះ គឺថាបានឃើញ អ្នកម្ដាយសម័យថ្មីរូបនេះ បានតុបតែងខ្លួន លេងស្ទីលយុវវ័យ មិនឲ្យចាញ់កាលពីនៅក្រមុំនោះឡើយ៕

សូមទស្សនាកម្រងរូបភាពខាងក្រោម៖ 

សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី និងមិត្តភក្តិ
សុខ សោម៉ាវត្តី និងមិត្តភក្តិ
សុខ សោម៉ាវត្តី និងមិត្តភក្តិ
សុខ សោម៉ាវត្តី និងមិត្តភក្តិ
សុខ សោម៉ាវត្តី និងមិត្តភក្តិ
សុខ សោម៉ាវត្តី និងមិត្តភក្តិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី