ថៃ៖ ទោះបីជាមានស្វាមីជាប់នៅក្នុងគុកយ៉ាងណាក៏ដោយ ក៏តារាសម្តែង Pat Napapa នៅតែមានប្រជាប្រិយគួរឱ្យកត់សម្គាល់នៅលើវិថីសិល្បៈ ដែលនាងធ្លាប់បានប្រឡូកកន្លងមក។

ហើយនាងក៏បានទទួលក្តីអាណិតអាសូរពីមហាជនទូទៅផងដែរ ចំពោះរឿងរ៉ាវក្នុងឆាកជីវិតដែលនាងធ្លាប់បានជួបប្រទះកាលពីមុន។ មកដល់បច្ចុប្បន្ន Pat Napapa មានឈ្មោះថាអ្នកម្តាយចិញ្ចឹមកូនតែម្នាក់ឯង ដោយនាងតស៊ូប្រឹងប្រែងខ្លាំងមែនទែនក្នុងវិស័យសិល្បៈដើម្បីរកប្រាក់មកចិញ្ចឹមបីបាច់កូន និងអ្នកម្តាយជរាម្នាក់ទៀត ដែលកំពុងមានជំងឺប្រចាំកាយផងដែរ។

ស្ថិតនៅក្នុងការតស៊ូ កាលពីពេលថ្មីៗនេះ តារាសម្តែងស្រីកូនមួយ Pat Napapa ក៏បានដឹកដៃកូនប្រុសបណ្តូលចិត្តរបស់ខ្លួន ថតបង្ហាញម៉ូតឱ្យខាងទស្សនាវដ្តី Daradaily ក្នុងច្បាប់ប្រចាំខែយ៉ាងស្រស់ស្អាតផងដែរ ជាមួយនឹងស្ទាយ៍បែប Femme Vitality ដ៏គួរឱ្យចាប់អារម្មណ៍។ 

ទន្ទឹមនឹងនេះ ក៏មានមជ្ឈដ្ឋានជុំវិញបានកោតសរសើរកូនប្រុសរបស់នាងដែរថា នៅតូចប៉ុណ្ណឹងសោះ អាចជួយរកលុយឱ្យម្តាយបានទៅហើយ ចុះទម្រាំធំទៀត?

ដោយក្នុងនោះក៏មានការលេចឮថា តម្លៃខ្លួននៃការថតបង្ហាញម៉ូតលើទស្សនាវដ្តី Daradaily លើកនេះ អ្នកទាំងពីរនាក់ម្តាយកូន ក៏បានទទួលកម្រៃមិនតិចនោះដែរ៕

ទស្សនារូបភាពខាងក្រោម៖ 

Pat និងកូនប្រុស
Pat និងកូនប្រុស
Pat Napapa
Pat Napapa
កូនប្រុស Pat
Pat និងកូនប្រុស
Pat និងកូនប្រុស
Pat និងកូនប្រុស
Pat និងកូន ថតរូបលើទស្សនាវដ្តី
Pat និងកូន ថតរូបលើទស្សនាវដ្តី
Pat និងកូន ថតរូបលើទស្សនាវដ្តី
Pat និងកូន ថតរូបលើទស្សនាវដ្តី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]