ភ្នំពេញ៖ តារាសម្តែងរាងស៊ិចស៊ី ដែលមានរូបសម្រស់ស្រស់ស្អាតកញ្ញា ដេននី ក្វាន់ កាន់តែមានប្រជាប្រិយភាពខ្លាំងឡើង ជាមួួយជីវិតរស់នៅយ៉ាងឡួយឆាយ អមនឹងការប្រើប្រាស់របស់ទំនើបៗ ដ៏គួរឲ្យច្រណែន។

តួយ៉ាង បច្ចុប្បន្នតារារូបនេះ កាន់តែមមាញឹកខ្លាំង មិនថាការងាររកស៊ីតាមបណ្តាញសង្គម ឬការធ្វើជំនួញតូចធំនោះទេ ហើយស្របពេលជាមួយនឹងភាពជោគជ័យ នៅក្នុងការរកស៊ី ថ្មីៗនេះកញ្ញាក៏ទើបតែដាក់សម្ពោធហាងថ្មីមួយទៀតផងដែរ។

ប៉ុន្តែអ្វីដែលឲ្យភ្ញាក់ផ្អើលនោះ បើកហាងថ្មីមិនបានប៉ុន្មានផង ស្រាប់តែនៅសុខៗ នាងបែរជាដាច់ចិត្ត ប្រកាសលក់ផ្ទះធំទ្រនំខ្ពស់របស់ខ្លួន ក្នុងតម្លៃថ្លៃដល់ទៅ ១១ម៉ឺនដុល្លារឯណោះ។

យ៉ាងណាមិញ នេះគ្រាន់តែផ្ទះទី២ ដែលនាងបានទិញទុកចោលជាច្រើនឆ្នាំតែប៉ុណ្ណោះ ចំពោះផ្ទះដែលនាងនៅសព្វថ្ងៃគឺនៅដដែល។ មើលចុះ នៅក្មេងសោះ ដេននី ក្វាន់ ​មានទ្រព្យសម្បត្តិ រីឯផ្ទះវិញ ក៏មានច្រើនដល់ទៅ២ ៣ ទៀត ពិតជាគួរឲ្យសរសើរខ្លាំងមែនទែន៕

ដេននី ក្វាន់
ដេននី ក្វាន់
ដេននី ក្វាន់
ផ្ទះរបស់ ដេននី ក្វាន់
ផ្ទះរបស់ ដេននី ក្វាន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់