ជារៀងរាល់ឆ្នាំកំណើន នៃការដាក់លក់ម្ហូបអាហារសម្រន់ថ្មីៗប្លែកៗ ដែលមិនសូវមាននៅក្នុងស្រុកខ្មែរ បានកើនឡើងជារៀងរាល់ឆ្នាំ ដោយមុខម្ហូប ឫអាហារនីមួយៗសុទ្ធតែទទួលបានការចាប់អារម្មណ៍ពីអតិថិជនជាច្រើន។

ដោយឡែក ប្រិយមិត្តប្រាកដជាដឹងហើយថា «ចេកអាំង» គឺមានដាក់លក់ជាច្រើនកន្លែង មិនថានៅតាមរទេះរុញ និងតាមផ្ទះនោះ តែទោះជាយ៉ាងណាអាហារសម្រន់ប្រភេទនេះ បានមានលក់នៅប្រទេសខ្មែរ ច្រើនយ៉ាងណា និងមានអ្នកលក់មិនថានៅទីក្រុង និងតាមខេត្តយ៉ាងណាក្តី ក៏អាហារមួយនេះលក់ដាច់ និងនៅតែពេញនិយមសម្រាប់មនុស្សជាច្រើនផងដែរ។ 

ចេកអាំង

អាហារសម្រន់មួយនេះ ក្រៅពីមិនចេះសាបសូន្យ ឃើញថាអ្នករកស៊ីរបរលក់ចេកអាំង តាមរទេះមួយចំនួន ក៏លក់ដាច់បានប្រាក់ជាច្រើនផងដែរ ទោះបីជាពួកគេគ្មានកន្លែងដែលលក់ត្រឹមត្រូវដូចអ្នកដទៃយ៉ាងណាក្តី។

ជាក់ស្តែង ប្រិយមិត្តមួយចំនួនប្រាកដជាជ្រាបច្បាស់ហើយថា រាល់ពេលដែលមានអ្វីប្លែកៗ ក៏ដូចជាគំនិតថ្មី ដែលកំពុងតែពេញនិយមសម្រាប់យុវវ័យ ខ្មែរឡូត តែងតែចុះទៅសាកសួរពីអ្នកដែលទាក់ទងទាំងនោះ ដើម្បីចែកជូនប្រិយមិត្ត។

ជាមួយគ្នានេះដែរ ក្រុមការងារ ខ្មែរឡូត ក៏បានចុះទៅថត ក៏ដូចជាធ្វើការសម្ភាសន៍ផ្ទាល់ពីម្ចាស់ហាង ក៏ដូចជាសាកសួរនូវអារម្មណ៍ពិត ក្រោយ«ចេកអាំងដូង» ដែលគេកំពុងល្បីនៅក្នុងបណ្តាញសង្គមនោះ ទទួលបានការចាប់អារម្មណ៍ខ្លាំង រហូតធ្វើឲ្យលក់ដាច់ខ្លាំង ស្របពេលដែលពួកគេទើបតែបើកផងនោះ។ 

ចេកអាំងដូង

នៅក្នុងនោះដែរ លោក«ប៊ីណា» ដែលជាអ្នកផ្តួចផ្តើមគំនិតនៅក្នុងការធ្វើ ចេកអាំងដូង នេះយកមកលក់ បានប្រាប់មកកាន់ ខ្មែរឡូត ពីដំណើរដើមទងនៃការយកមកលក់ ដោយក្នុងនោះលោកបានប្រាប់ថា មុនដំបូងគ្រាន់តែឃើញគេលក់ និងទិញ យកមកញុំាខ្លួនឯង រួចបង្ហោះនៅលើបណ្តាញសង្គមប៉ុណ្ណោះ ក៏ប៉ុន្តែដោយសារតែមានគេសួរច្រើនពេក លោកក៏ដាច់ចិត្តយកចេកអាំងប្រភេទនេះមកលក់តែម្តង។

មិនត្រឹមតែប៉ុណ្ណោះលោកក៏បានប្រាប់មកកាន់ខ្មែរឡូត ថាលោកលក់ត្រឹមតែមួយថ្ងៃដំបូង ដោយលោកតែចេក១៥០ ចង្កាក់ ប៉ុណ្ណោះមកលក់ តែត្រឹមតែរយៈពេលប៉ុន្មានម៉ោងក៏លក់ដាច់គ្មានសល់។ បន្ទាប់ពីថ្ងៃទី១ទទួលបានជោគជ័យខ្លាំងម្ចាស់ហាងវ័យក្មេងរូបនេះ ក៏បានដាក់លក់ជាបន្តបន្ទាប់រហូតដល់ដាច់ខ្លាំង និងទទួលបានការគាំទ្រច្រើនមិនធម្មតា រហូតដល់មួយថ្ងៃលោកលក់បានច្រើនសន្ធឹកទៀតផង។ 

លោក«ប៊ីណា»អ្នកផ្តួចផ្តើមលក់

លើសពីនេះ អតិថិជនដែលមកជ្រាវទាំងអស់គឺត្រូវឈរចាំ និងកម្មង់តាមទូរស័ព្ទដៃ ដើម្បីចាប់លេខទៀតផង បើមិនដូច្នោះទេគឺមិនបានញុំានោះឡើយ។ តែទោះជាប្រើវិធីនេះក្តី ក៏ចេកអាំងបែបថ្មីមួយនេះទទួលបានការចាប់អារម្មណ៍ និងដាច់ខ្លាំងដដែល។

រីឯរសជាតិក៏ដូចជាការធ្វើវិញ គឺវាខុសពីចេកអាំងដទៃ និងខុសពីប្រទេសជិតខាងទៀត ត្រង់វាមានលាយជាមួយនឹងដូងខ្លី លាយជាមួយនឹងល្ង និងមានគ្រឿងផ្សំផ្សេងទៀត ដែលធ្វើឲ្យចេកមានរសជាតិប្លែក និងឈ្ងុយ។ បើតម្លៃវិញក៏សមរម្យផងដែរ ដោយអាចឲ្យយុវវ័យជាច្រើនអាចមកសាកបាន។ 

ចេកអាំងដូង
កន្លែងលក់ចេកអាំង
កន្លែងលក់ចេកអាំង

ចំពោះការលក់វិញក្នុងមួយថ្ងៃ គឺបើកលក់តែកន្លះថ្ងៃប៉ុណ្ណោះ គឺចាប់ពីម៉ោង១២ថ្ងៃតទៅ រហូតដល់លក់អស់ បើនិយាយពីចំណូលត្រឹមតែកន្លះថ្ងៃនេះសោះ ក៏មានភ្ញៀវចូលជាច្រើន និងសរុបទឹកប្រាក់មិនក្រោម៥០ម៉ឺនរៀលនោះទេ។

លើសពីនេះ ដោយសារចេកអាំងថ្មីប្លែកពីកន្លែងដទៃ បានធ្វើឲ្យភ្ញៀវជាច្រើនសុខចិត្តអង្គុយចាំ ទោះយូរប៉ុណ្ណា និងមានមេឃភ្លៀងធ្លាក់យ៉ាងណាក្តី។ មិនត្រឹមតែប៉ុណ្ណោះ សម្រាប់អ្នកជួយអាំងរហូតដល់៥ទៅ៦នាក់ ក៏ប៉ុន្តែនៅតែមិនអាចទប់ទល់ ភ្ញៀវដែលចូលទិញបានដដែល៕

ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]