ភ្នំពេញ៖ សម្រាប់ឱកាសពិសេស ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ២០១៨ នេះ មន្ទីរពេទ្យជោរៃភ្នំពេញ បានរៀបចំកម្មវិធី ពិនិត្យ និងព្យាបាលជំងឺ ហើមសួត និងរបៀបរស់នៅ រួមទាំងផ្តល់ឱសថជូនដោយឥតគិតថ្លៃ ដោយវេជ្ជបណ្ឌិតឯកទេសវៀតណាម សម្រាប់អ្នកជំងឺថ្មី ដែលបានមកចុះឈ្មោះ ៥០ នាក់ដំបូង។

បន្ទាប់ពីកម្មវិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃប្រចាំខែវគ្គមុន សម្រាប់វគ្គនេះ មន្ទីរពេទ្យ ជោរៃភ្នំពេញ បានសហការជាមួយក្រុមហ៊ុនឱសថ DHG Pharma បានរៀបចំកម្មវិធី ពិនិត្យ និងព្យាបាល ជំងឺ ហើមសួត និងរបៀបរស់នៅ ដោយឥតគិតថ្លៃសម្រាប់អ្នកជំងឺថ្មី ៥០នាក់ដំបូង ក្នុងរយៈពេល១ថ្ងៃ ដោយវេជ្ជបណ្ឌិតឯកទេស​វៀតណាម ដែលមានបទពិសោធន៍ខ្ពស់មកពី មន្ទីរពេទ្យជោរៃ ទីក្រុងហូជីមិញ ប្រទេសវៀតណាម។

កម្មវិធីមនុស្សធម៌ ពិនិត្យ និងផ្ដល់ថ្នាំដោយឥតគិតថ្លៃ
កម្មវិធីមនុស្សធម៌ ពិនិត្យ និងផ្ដល់ថ្នាំដោយឥតគិតថ្លៃ
កម្មវិធីមនុស្សធម៌ ពិនិត្យ និងផ្ដល់ថ្នាំដោយឥតគិតថ្លៃ
កម្មវិធីមនុស្សធម៌ ពិនិត្យ និងផ្ដល់ថ្នាំដោយឥតគិតថ្លៃ

នេះគឺជាកម្មវិធីមនុស្សធម៌ ដ៏មានអត្ថន័យរបស់មន្ទីរពេទ្យ ជោរៃភ្នំពេញ និងក្រុមហ៊ុនឱសថ DHG Pharma ដែលបានចូលរួមចំណែកលើកកម្ពស់សុខុមាលភាពជូន ដល់ប្រជាពលរដ្ឋកម្ពុជា ឲ្យមានឱកាសទទួលបានការថែទាំសុខភាព ប្រកបដោយគុណភាពពីសំណាក់វេជ្ជបណ្ឌិត ឯកទេសវៀតណាម ដែលមានបទពិសោធន៍ខ្ពស់ រួមជាមួយសម្ភារៈបរិក្ខារពេទ្យទំនើប ដែលមានបំពាក់នៅ មន្ទីរពេទ្យជោរៃភ្នំពេញ ផងដែរ។

កម្មវិធីមនុស្សធម៌ ពិនិត្យ និងផ្ដល់ថ្នាំដោយឥតគិតថ្លៃ
កម្មវិធីមនុស្សធម៌ ពិនិត្យ និងផ្ដល់ថ្នាំដោយឥតគិតថ្លៃ
កម្មវិធីមនុស្សធម៌ ពិនិត្យ និងផ្ដល់ថ្នាំដោយឥតគិតថ្លៃ

ជាងនេះទៅទៀត គឺបានជួយឲ្យប្រជាពលរដ្ឋយល់កាន់តែច្បាស់ អំពីសារៈសំខាន់នៃការថែទាំសុខភាពរបស់ខ្លួន ដើម្បីជ្រើសរើសវិធីព្យាបាល ឲ្យបានសមស្របបំផុត។

កម្មវិធីពិនិត្យ និងព្យាបាលជំងឺសប្បុរសធម៌ស្រដៀងគ្នានេះ នឹងរៀបចំជារៀងរាល់ខែ ជាមួយ នឹងអ្នកឯកទេសផ្សេងៗគ្នា។

កម្មវិធីមនុស្សធម៌ ពិនិត្យ និងផ្ដល់ថ្នាំដោយឥតគិតថ្លៃ
កម្មវិធីមនុស្សធម៌ ពិនិត្យ និងផ្ដល់ថ្នាំដោយឥតគិតថ្លៃ
កម្មវិធីមនុស្សធម៌ ពិនិត្យ និងផ្ដល់ថ្នាំដោយឥតគិតថ្លៃ
កម្មវិធីមនុស្សធម៌ ពិនិត្យ និងផ្ដល់ថ្នាំដោយឥតគិតថ្លៃ

សម្រាប់ខែ សីហា ឆ្នាំ២០១៨ នេះ គឺជាកម្មវិធីពិនិត្យ និងព្យាបាល ជំងឺ ហើមសួត នឺងរបៀបរស់នៅ អ្នកជំងឺអាចចុះឈ្មោះនៅថ្ងៃនេះ តាមរយៈខ្សែទូរស័ព្ទ ០២៣ ៦៨៤ ១០០១ / ០២៣ ៦៨៤ ១០០២ ដើម្បីបានទទួលការពិនិត្យដោយផ្ទាល់ពី វេជ្ជបណ្ឌិតឯកទេស ជំងឺ ហើមសួត នឺងរបៀបរស់នៅ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]