ថៃ៖ នៅមើលចិត្តមើលថ្លើមគ្នាយូរណាស់ សម្រាប់តារាសម្តែងស្រីជើងចាស់ Anne Thongprasom និងគូស្នេហ៍ក្រៅរង្វង់សិល្បៈរបស់ខ្លួនគឺលោក Atinna Bhan ។

ជាក់ស្តែងអ្នកទាំងពីរបានស្រលាញ់គ្នាមកអស់រយៈពេលជាង ១៤ ឆ្នាំកន្លងមកហើយ ដោយ Anne Thongprasom ផ្ទាល់ ក៏ធ្លាប់បានប្រកាសជាសាធារណៈប្រាប់ម្តងរួចមកហើយដែរថា ចុងឆ្នាំ ២០១៧ នាង និងគូស្នេហ៍ នឹងរៀបការជាមួយគ្នាប្រាកដណាស់ តែបន្តមកដល់ឆ្នាំនេះទៅហើយ ក៏នៅតែមិនឃើញអ្នកទាំងពីររៀបចំគម្រោងរៀបការដដែល។

ប៉ុន្តែទោះបីជាដូច្នេះក្តី ក៏ទំនាក់ទំនងស្នេហារបស់តារាសម្តែងស្រីរូបនេះ នៅតែស្ថិតស្ថេរដូចគ្រាមុន គ្មានទំនាស់ផ្លូវចិត្តដាក់គ្នាអ្វីនោះទេ ហើយក៏កាន់តែផ្អែមល្ហែមជាមួយគ្នាដូចទឹកឃ្មុំ មិនឱ្យចាញ់អ្នកដែលមានអាយុតិចៗប៉ុន្មានឡើយ។

ដោយកាលពីពេលថ្មីៗនេះ លោក Atinna Bhan ក៏ស្រាប់តែបានផុសរូបគូមួយសន្លឹកជាមួយនឹងស្រីស្រស់ Anne Thongprasom យ៉ាងរ៉ូមែនទិកនៅលើឆ្នេរខ្សាច់ បណ្តាលឱ្យអ្នកគាំទ្រ និងអ្នកសិល្បៈជំនាន់ក្រោយ ដែលមានទំនាក់ទំនងល្អជាមួយនឹង Anne Thongprasom ចូលទៅ Comment ចំអន់លេងថា គូស្នេហ៍មួយគូនេះពិតជាស្វីតខ្លាំងណាស់ និងពោរពេញទៅដោយភាពផ្អែមល្ហែមដាក់គ្នា ទោះបីជាអាយុកាន់តែច្រើនបន្តិចទៅហើយក្តី។

មិនមែនធម្មតាឯណា គូស្នេហ៍វ័យចំណាស់មួយគូនេះ ក៏មានផ្អែមល្ហែមមិនចាញ់ក្មេងៗប៉ុន្មានដែរ៕ 

ទស្សនារូបភាពខាងក្រោម៖ 

Anne Thongprasom
Anne Thongprasom
Anne Thongprasom
Anne និងគូស្នេហ៍
Anne និងគូស្នេហ៍
Anne និងគូស្នេហ៍
Anne និងគូស្នេហ៍
Anne និងគូស្នេហ៍
Anne និងគូស្នេហ៍
រូបស្វីតរបស់ Anne និងគូស្នេហ៍
សារចំអន់លេងរបស់តារាៗ និងអ្នកគាំទ្រ
សារចំអន់លេងរបស់តារាៗ និងអ្នកគាំទ្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]