វៀតណាម៖ ថ្មីៗនេះ រូបភាពជាច្រើនសន្លឹក ដែលបង្ហាញពីទាហានវៀតណាម បានប្រើស្នៀតពិសេស យកសំឡីអនាម័យស្រ្តី មកធ្វើជារបស់សំខាន់ម្យ៉ាង ដើម្បីជួយការពារជើង កំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង នៅលើបណ្តាញសង្គម។

យកសំឡីអនាម័យស្រ្តីធ្វើជាទ្រនាប់ការពារជើង

ជាក់ស្តែង តាមរយៈរូបភាពទាំងនោះ ទាហានវៀតណាមបានយកសំឡីអនាម័យស្រ្តី ដោយលាតត្រដាងស៊កដាក់ចូលទៅក្នុងស្បែកជើងកវែងរបស់ពួកគេ (ស្បែកជើងពួកទាហាន) ដើម្បីធ្វើជាទ្រនាប់ការពារជើង ងាយស្រួលក្នុងការពាក់ និងមានអនាម័យ។ នេះក៏ដោយសារតែ ពួកកងកម្លាំងទាហានភាគច្រើន គឺតែងចំណាយពេលយ៉ាងយូរ ឬសឹងតែពេញមួយថ្ងៃ ពាក់ស្បែកជើងជាប់ ដោយកម្រនឹងបានដោះចេញនឹងគេណាស់ ដើម្បីបំពេញនូវកាតព្វកិច្ចការងារលំបាកៗជាច្រើន។ ដូច្នេះត្រូវតែរកវិធីសាស្រ្ត ដើម្បីជួយការពារជើង។ 

បើយោងតាមប្រភពបានឲ្យដឹងថា សំឡីអនាម័យស្រ្តី មិនត្រឹមតែបន្ថែមភាពទន់ដល់ជើងនៅពេលពាក់ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយកាត់បន្ថយក្លិនមិនល្អ និងផ្តល់មកនូវផាសុកភាពដល់ជើងថែមទៀតផង។

លើសពីនេះ វាក៏ជាស្រទាប់ ឬទ្រនាប់ ដែលជួយស្រូបយក ឬការពារមិនឲ្យបាក់តេរីលូតលាស់ផងដែរ។

យកសំឡីអនាម័យស្រ្តីធ្វើជាទ្រនាប់ការពារជើង

គួរឲ្យដឹងផងដែរថា រូបភាពទាហានវៀតណាមទាំងអស់នេះ ត្រូវបានបង្ហោះចែកចាយ ដោយទំព័រហ្វេសប៊ុកមួយ កាលពីថ្ងៃអាទិត្យ ទី១២ សីហា ឆ្នាំ២០១៨ កន្លងទៅនេះ ជាមួយនឹងសារខ្លីមួយថា «ជាការពិតណាស់ ស្រ្តីៗសឹងតែទាំងអស់ ដែលប្រើប្រាស់វា (សំឡីអនាម័យ) ខណៈឯបុរសៗ ក៏ស្វែងរកឃើញ ពីគុណប្រយោជន៍ដ៏ល្អរបស់វាដែរ» ។

ទន្ទឹមនឹងនោះ ក៏មានអ្នកលេងបណ្តាញសង្គមជាច្រើន បានបញ្ចេញមតិកោតសរសើរ ចំពោះការរិះរកគំនិតដ៏ប៉ិនប្រសប់មួយនេះ របស់ក្រុមទាហានវៀតណាម ក្នុងការជួយសម្រួលបន្ទុករបស់ពួកគេ ចៀសវាងការមានបញ្ហារបួសផ្សេងៗជាយថាហេតុ ក៏ដូចជាជួយទប់ស្កាត់ និងការពារមិនឲ្យឈឺជើងជាដើម ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនារូបភាពខាងក្រោម៖  

យកសំឡីអនាម័យស្រ្តីធ្វើជាទ្រនាប់ការពារជើង
យកសំឡីអនាម័យស្រ្តីធ្វើជាទ្រនាប់ការពារជើង
យកសំឡីអនាម័យស្រ្តីធ្វើជាទ្រនាប់ការពារជើង
យកសំឡីអនាម័យស្រ្តីធ្វើជាទ្រនាប់ការពារជើង
យកសំឡីអនាម័យស្រ្តីធ្វើជាទ្រនាប់ការពារជើង
យកសំឡីអនាម័យស្រ្តីធ្វើជាទ្រនាប់ការពារជើង
យកសំឡីអនាម័យស្រ្តីធ្វើជាទ្រនាប់ការពារជើង
យកសំឡីអនាម័យស្រ្តីធ្វើជាទ្រនាប់ការពារជើង
យកសំឡីអនាម័យស្រ្តីធ្វើជាទ្រនាប់ការពារជើង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]