ភ្នំពេញ៖ កញ្ញា លីន លីលី ត្រូវបានមហាជនមួយចំនួន ស្គាល់ថាជាតារាសម្តែងស្រីចំណូលថ្មី ដែលបច្ចុប្បន្នកំពុងមានការងារ លើទីផ្សារសិល្បៈច្រើនគួរសម ដោយភាគច្រើន គឺទៅលើការថតសម្តែងMV បទចម្រៀង និងខ្សែភាពយន្តចាក់បញ្ចាំងនៅក្នុងរោងកុនជាដើម។

ជាក់ស្តែង មួយរយៈពេលចុងក្រោយនេះផងដែរ តារាសម្តែងស្រីស្រស់ស្អាតរូបនេះ ក៏បានទទួលថតខ្សែភាពយន្តបែបរន្ធត់ព្រឺព្រួចមួយ ដែលសម្តែងជាមួយនឹង តារារៀមច្បងគឺ អ្នកនាងស្វែង សុជាតា។ យ៉ាងណាមិញ តាមរយៈឈុតក្រៅឆាតខ្លះៗ នៃខ្សែភាពយន្តមួយនេះ បានឲ្យឃើញថា តួអង្គសម្តែងនីមួយៗភាគច្រើន សុទ្ធសឹងតែជួបជាមួយនឹងឈុតឆាកទក់សាច់ ដោយក្នុងនោះ គេសង្កេតឃើញថា កញ្ញា លីន លីលី ក៏បានជួបនឹងឈុតឆាកបែបនេះផងដែរ ឬអាចនិយាយបានថា ត្រូវខ្លាំងជាងគេទៅទៀត ថែមទៀតផង។

យោងតាមការលើកឡើងរបស់នាង បានឲ្យដឹងថា នាងត្រូវជួបនឹងឈុតឆាកទក់សាច់ជាច្រើន ដោយមានទាំង ត្រូវគេជះទឹក វាយដំ ចាក់នឹងកាំបិតឈាមស្រោចខ្លួន ហើយអ្វីដែលពិសេសនោះ គឺសឹងតែពេញមួយរឿង គឺតួអង្គនាងមិនតម្រូវឲ្យផាត់មុខតែម្តង និយាយឲ្យចំ គឺសម្តែងមុខហ្ស៊ីន គ្មានការMake Up តរោមភ្នែកអ្វីទាំងអស់ បើMake Up គឺមានតែតុបតែងឈាមប្រឡាក់ពីមួយតួខ្លួន និងស្នាមជាំតែប៉ុណ្ណោះ៕

ទស្សនាវីដេអូខាងក្រោម៖

តារាស្រី លីន លីលី
តារាស្រី លីន លីលី
តារាស្រី លីន លីលី សម្តែងរឿងថ្មី
តារាស្រី លីន លីលី សម្តែងរឿងថ្មី
តារាស្រី លីន លីលី សម្តែងរឿងថ្មី
ឈុតក្រៅឆាកក្នុងរឿងថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]