ភ្នំពេញ៖ ប្រិយមិត្តមួយចំនួនដែលជាអ្នកគាំទ្រកម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodia Got Talent រដូវកាលទី២ ច្បាស់ជាស្គាល់ហើយ នូវក្រុមរាំមួយក្រុមមានសមាជិក១៧នាក់ ឈ្មោះ The King ដែលទទួលបានប៊ូតុងមាសពីគណកម្មការ កាលពីសប្តាហ៍មុន។

យ៉ាងណាមិញ សម្រាប់ក្រុមរាំដែលមានសមាជិកយ៉ាងច្រើនបែបនេះ បានធ្វើឲ្យមហាជនមួយចំនួនងឿងឆ្ងល់ថា តើពួកគេជាក្រុមដែលមានសមាជិកបែបនេះស្រាប់ ឬក៏រួមបញ្ចូលគ្នា ពីក្រុមផ្សេងៗធ្វើជាក្រុមតែមួយ?

តួយ៉ាង ដើម្បីស្រាយចម្ងល់មហាជន ក្រុមការងារ ខ្មែរឡូត ក៏បានសាកសួរអ្នកជិតដិតនឹងសមាជិកក្រុម The King ផ្ទាល់បានឲ្យដឹងថា តាមពិតក្រុម The King នេះ គឺជាក្រុមដែលប្រមូលសមាជិកពីក្រុមរាំផ្សេងៗគ្នា ដើម្បីមកប្រកួតក្នុងកម្មវិធី។ មិនត្រឹមតែប៉ុណ្ណោះ គេបានបន្ថែមទៀតថា ក្នុងចំណោមសមាជិកទាំងនោះ ក៏មានសមាជិកខ្លះ ពួកគេគឺជាអ្នករាំផ្ទាល់ខ្លួនរបស់កំពូលតារាចម្រៀងល្បីៗ ដូចជាអ្នកនាង សុគន្ធ និសា កញ្ញា ឱក សុគន្ធកញ្ញា លោក ណុប បាយ៉ារិទ្ធ និងតារាផ្សេងៗជាដើម។

ទោះជាយ៉ាងណាក្តី ទាំងនេះគឺជាការស្រាយចម្ងល់មួយរបស់មហាជន ដែលងឿងឆ្ងល់អស់រយៈពេលយូរមកហើយ។ ហើយនេះ ក៏ជារឿងមួយដ៏គួរឲ្យសរសើរ និងនឹកស្មានមិនដល់សម្រាប់ក្រុមរាំរបស់តារាល្បីទាំងនោះ ព្រោះថាពួកគេពិតជាមានគំនិតច្នៃប្រឌិតនិងចេះសហការគ្នា ចូលខ្លួនមកប្រកួតប្រជែង ក្នុងកម្មវីធី Cambodia Got Talent រដូវកាលទី២ រហូតបានប៊ូតុងមាសពីគណកម្មការ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

សុគន្ធ និសា
ណុប បាយ៉ារិទ្ធ
ឱក សុគន្ធកញ្ញា
The King
The King

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណុប បាយ៉ារិទ្ធ