បរទេស៖ យើងធ្លាប់តែមើលរឿង Iron Man ដោយប្រើប្រាស់បច្ចេកវិទ្យាកុំព្យូទ័រ កែច្នៃ និងកាត់ត ប៉ុន្តែថ្ងៃនេះ វេលានេះ យើងសូមណែនាំឲ្យអ្នករាល់គ្នាស្គាល់ Iron Man ដ៏ពិតប្រាកដម្នាក់ គាត់មានឈ្មោះថា Richard Browning

លោក Browning កំពុងហោះហើរជាមួយនឹងឈុត Iron Man

គាត់គឺជាអ្នកបង្កើតឈុត Iron Man ដ៏ជោគជ័យ និងអាចហោះបានពិតមែន។ ឈុត Iron Man បំពាក់កង្ហារយន្តហោះខ្នាតតូចចំនួន ៥ មានទម្ងន់ប្រមាណ ៤៨ ផោនកន្លះដែលអាចហោះក្នុងល្បឿន ៣២ ម៉ាយក្នុងមួយម៉ោង និងហោះបានរហូតដល់កម្ពស់ ១២ ០០០ ហ្វីត។ បច្ចុប្បន្ននេះលោកអ្នកអាចទិញឈុត Iron Man នេះបានជាមួយនឹងតម្លៃប្រមាណ ៤៤២ ៣៩៦ ដុល្លារ។

លោក Browning កំពុងហោះហើរជាមួយនឹងឈុត Iron Man
លោក Browning កំពុងហោះហើរជាមួយនឹងឈុត Iron Man

គួរបញ្ជាក់ផងដែរ កាលពីឆ្នាំ ២០១៧ គាត់ក៏បានបំបែកកំណត់ត្រាពិភពលោកសម្រាប់ការហោះហើរលើអាកាសក្នុងវិញ្ញាសារ The Fastest Speed Over 100 Meters ដោយប្រើតួខ្លួនបញ្ជា ហើយវាមិនមែនជារឿងងាយស្រួលនោះទេ។ 

លោក Browning កំពុងហោះហើរជាមួយនឹងឈុត Iron Man
លោក Browning កំពុងហោះហើរជាមួយនឹងឈុត Iron Man

បើចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូនេះទាំងអស់គ្នា៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]