ភ្នំពេញ៖ មិនទាន់សាបចំហាយពីកម្មវិធីសម្ពោធថ្មីៗ កាលពីថ្ងៃទី ១៣ ខែសីហា ដ៏ធំដែលមានអ្នកចូលរួមប្រមាណ ៨០០ នាក់នឹងបើកកុម្ម៉ង់ទុកជាមុនផង ស្រាប់តែដល់ថ្ងៃបើកលក់មែនទែន ឥទ្ធិពលរបស់ម៉ូដែលទំនើបថ្មីសន្លាងចុងក្រោយ Huawei Nova 3 Huawei Nova3i បានធ្វើឲ្យរញ្ជួយឆាកតន្ត្រី ជាមួយតារាចម្រៀង និងម៉ូដែលល្បីៗ រួមនមាន រាជនីក្បាច់រាំកញ្ញា ទេព បូព្រឹក្ស តារាចម្រៀងសាច់សខ្ចី វីវៈ និច ម្ចាស់បទ សង្សារសុំបែក ក្រុមរាំដ៏ល្បីម្ចាស់បទ វ៉ៃមាលុយ ប្រាសាទ ដាវីន សុផា លីនដា ចាន់គង្គារ ពីយ៉ា វាកា ពិធីករ ឈាង ដាវុធ ពិធីការិនីស្រីស្អាត វីត វីត រួមទាំងតារាកិតិ្តយសជាច្រើនរូបទៀត ដើម្បីអបអរបើកលក់ថ្ងៃ ១៨ ខែសីហា ទាន់ក្ដៅៗថ្ងៃដំបូងនៅផ្សារទំនើបអ៊ីអនម៉លសែនសុខ ដោយប្រាថ្នាទិញស្មាតហ្វូនដ៏កាលីបដែលល្បីមានកាមេរ៉ា AI ស្មាតកាមេរ៉ាបួនគ្រាប់ ថតរូបស្អាតគាប់ចិត្តឥតទាស់។

Huawei

លក្ខខណ្ឌងាយៗ មកមុន ទិញមុន បានកាដូច្រើនជាងមុនតែ១ថ្ងៃ និងចំនួនមានកំនត់! ដើម្បីអបអរកម្មវិធីដាក់សម្ពោធមានលក់ជាផ្លូវការនូវម៉ូដែលសេរីថ្មី Huawei Nova 3 Huawei Nova3i នៅថ្ងៃទី ១៨ ខែសីហា ខាងមុខនេះនៅផ្សារអ៊ីអនសែនសុខជាន់ក្រាម លោកអ្នកដែលមកតម្រង់ជួរទិញមុនគេ នឹងទទួលបាន Coupon ពីក្រុមការងារ Huawei ដើម្បីទទួលបានកាដូបន្ថែមយ៉ាងច្រើនលើសពីការថែមធម្មតាតែមួយថ្ងៃប៉ុណ្ណោះ។

១. សម្រាប់អតិថិជនដែលមកតម្រង់ជួរទិញទី ១-២0 នាក់ដំបូង នឹងទទួលបានការថែមយ៉ាងច្រើន (Huawei Band 0 + Power Bank + Bluetooth Speaker+ Sim Smart) កាដូគិតជាសាច់ប្រាក់ $១៤៩

២. សម្រាប់អតិថិជនដែលមកតម្រង់ជួរទិញទិញទី ២១-៥០ នឹងទទួលបានការថែមយ៉ាងច្រើន (Power Bank + Bluetooth Speaker+ Sim Smart ) កាដូគិតជាសាច់ប្រាក់ $៦៩

៣. សម្រាប់អតិថិជនដែលមកឈរតម្រង់ជួរទិញទី ៥១-៨០ នឹងទទួលបានការថែម Bluetooth Speaker+ Sim Smartកាដូគិតជាសាច់ប្រាក់ $៤៩

កម្មវិធីនេះសម្រាប់តែអតិថិជន ដែលមកទទួលយក និងទិញផ្ទាល់នៅផ្សារទំនើប Aeon 2 សែនសុខជាន់ក្រោមថ្ងៃទី ១៨ សីហានេះ ចាប់ពីម៉ោង ៨:៣0 !!

Huawei
កាដូនាឡិកាដៃ
កាដូបន្ថែម

- Huawei nova3 មានបំពាក់កាមេរ៉ាមុខពីរគ្រាប់ទំហំ 24M + 2MP និងកាមេរ៉ាភ្លោះខាងក្រោយទំហំ 24M + 16MP ថតបែបអាជីព ធ្វើឲ្យកម្រិតរូបភាពដិតច្បាស់ល្អ ច្រើនជម្រើសដូចជា ជំនួយឲ្យសភ្លឺច្បាស់ស្អាតបែបធម្មជាតិ ថតរូបបែប bokeh effect មានផ្ទៃក្រោយព្រាលបែបស្រទន់ត្រជាក់ភ្នែក។ 

រីឯមុខងារ HDR Pro ធ្វើឲ្យមានតុល្យភាពពន្លឺ រូបភាពច្បាស់គ្រប់ចំណុច មិនថាស្ថានភាពចាំងខ្លាំង កម្រិត Aperture F1.8 បច្ចេកវិទ្យា AI សម្គាល់ប្លង់រូបភាពដោយស្វ័យប្រវត្តិ ទាំងក្រោយ និងមុខ ជួយការថតសែលហ្វីស្អាតដូចតារា និងលេចធ្លោ។

Huawei

- Huawei Nova 3i មានបំពាក់កាមេរ៉ាមុខពីរគ្រាប់ទំហំ 24M + 2MP និងកាមេរ៉ាភ្លោះខាងក្រោយទំហំ 16M + 2MP ជាមួយការឌីហ្សាញរាងរៅដ៏ប្រណីត ប្រើកញ្ចក់ស្រោបទាំងមុខ និងក្រោយប្រដេញពណ៌ភ្លឺចែងចាំង លម្អដោយគែមអាលុយមីញ៉ូម បំពាក់នូវអេក្រង់ឆកធំ ទំហំ ៦,៣ អ៊ីញ កម្រិត Full HD+ ផ្ដល់នូវបទពិសោធន៍ទស្សនាភាពយន្ត និងលេងហ្គេមមួយពេញចិត្ត ក៏ដូចជាឆ្លើយតបនឹងតម្រូវការបទពិសោធន៍លេងហ្គេមដ៏រលូន Huawei បានដាក់ឲ្យប្រើនូវ GPU Turbo ជួយបង្កើនដំណើរការកា្រហ្វិកឥតទាស់ចិត្ត នាំមកនូវបទពិសោធន៍ដ៏រំជើបរំជួលសម្រាប់យុវវ័យ។

Huawei

- Huawei nova 3 បំពាក់ដោយ chip Kirin 970 GPU Mali-G72 PM12 CPU 8 Core 4 រត់នៅល្បឿន 2.4 និង 1.8 ហើយមាន RAM 6GB ROM 128 GB រីឯ nova 3i បំពាក់ chip Kirin 710 កម្លាំងថ្មវិញក៏មិនណយដែរគឺ 3750 mAh សម្រាប់ nova 3 ហើយមាន Fast Charge សាកថ្មលឿនទាន់ចិត្ត Type C និង 3340 mAh សម្រាប់ nova 3i ថែមទាំងប្រព័ន្ធសុវត្ថិភាព មានស្គេនម្រាមដៃ និងដោះសោដោយប្រើមុខបានគ្រប់មុំ (3D)។

- Huawei Nova3 តម្លៃ ៤៦៩ ដុល្លារ និង Huawei Nova 3i តម្លៃជាង ៣២៩ ដុល្លារ នឹងទទួលបាន Bluetooth Speaker ដ៏កាលីប Original ហើយថែមស៊ីមស្មាត ជាមួយកញ្ចប់សេវាកម្មធំហ្មង ១២ សប្ដាហ៍ និង ១៦ សប្ដាហ៍៕

កាដូ Huawei
Huawei

ព័ត៌មានលម្អិតសូមឆែកបណ្តាញសង្គម និងគេហទំព័រខាងក្រាមនេះ

Facebook: Huawei Mobile (KH)

Instagram: huaweimobilekh

Website: www.consumer.huawei.com/kh  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]