ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាសម្ដែងស្រីសម្បុរស្រអែម កញ្ញា ឈុំ វត្តី បានដាច់ចិត្តទម្លាយមុខមាត់គូស្នេហ៍របស់ខ្លួនជាសាធារណៈ ធ្វើឲ្យបណ្តាអ្នកគាំទ្រ មានការភ្ញាក់ផ្អើលមិនស្ទើរនោះទេ ក្រោយបានឃើញរូបភាពស្និទ្ធស្នាលនាងជាមួយនឹងគូស្នេហ៍។

ដោយឡែក ប្រិយមិត្តជាច្រើន ប្រាកដជាបានជា្របមកហើយថា តារាមួយចំនួនសុខចិត្តលាក់បាំងនូវមុខមាត់គូស្នេហ៍របស់ខ្លួន ហាក់មិនចង់បញ្ចេញនោះឡើយ ព្រោះតែខ្លាចប្រជាប្រិយភាពរបស់ខ្លួន អាចនឹងធ្លាក់ចុះ។

យ៉ាងណាមិញ ស្រាប់តែពេលនេះដែរ តារាស្រី កញ្ញា ឈុំ វត្តី បានបញ្ចេញមុខមាត់គូស្នេហ៍របស់ខ្លួន និងបង្ហាញការឆ្លើយឆ្លងជាមួយគ្នា យ៉ាងផ្អែមល្ហែម នៅក្នុងបណ្តាញសង្គមជាសាធារណៈថែមទៀតផង ដែលធ្វើឲ្យបណ្តាអ្នកគាំទ្រសរសើរដល់នាងគ្រប់គ្នា ដែលមិនចេះលាក់បាំងនូវស្នេហាដែលខ្លួនមាន។

ជាមួយគ្នានោះដែរ ក៏មានមហាជន និងជាពិសេសអ្នកគាំទ្ររបស់តារាស្រីរូបនេះ បានបង្ហាញក្ដីរំភើប និងបានជូនពរឲ្យគូស្នេហ៍ មួយគូនេះស្រលាញ់គ្នាជារៀងរហូតថែមទៀតផង៕

ចង់ដឹងថា បុរសម្នាក់ណាដែលជាសំណព្វចិត្តរបស់ តារាស្រីរូបនេះ សូមទស្សនារូបភាពខាងក្រោមនេះ៖   

ឈុំ វត្តី
ឈុំ វត្តី
ឈុំ វត្តី និងគូស្នេហ៍
ឈុំ វត្តី និងគូស្នេហ៍
ឈុំ វត្តី និងគូស្នេហ៍
ឈុំ វត្តី និងគូស្នេហ៍
ឈុំ វត្តីនិងគូស្នេហ៍
ឈុំ វត្តី និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈុំ វត្តី