កូរ៉េខាងត្បូង ៖ មានជាច្រើនដង ដែលតារាចម្រៀងបានធ្វើឲ្យអ្នកគាំទ្ររបស់ពួកគេរំភើបចិត្ត សប្បាយរីករាយ ជាពិសេស នៅក្នុងកម្មវិធីប្រគុំតន្ត្រីរបស់ពួកគេ។

ក្នុងនោះផងដែរ ពួកគេត្រូវជួបប្រទះនូវបញ្ហាជាច្រើន ប៉ុន្តែពួកគេតែងតែញញឹមជានិច្ចនៅចំពោះមុខអ្នកគាំទ្រ ហើយខិតខំសម្ដែងឲ្យបានអស់ពីសមត្ថភាព ដើម្បីឲ្យអ្នកគាំទ្រ ទទួលបានភាពរីករាយ ព្រោះទាំងនោះ គឺជាការងាររបស់ពួកគេ ក្នុងនាមជាតារាមួយរូប។

យ៉ាងណាមិញ ដោយសារតែក្ដីស្រលាញ់ ដ៏ស្រស់ស្អាតបរិសុទ្ធពីអ្នកគាំទ្រ ធ្វើឲ្យតារាចម្រៀងមួយចំនួន ស្រក់ទឹកភ្នែកដោយក្ដីរំភើប ជាច្រើនលើកផងដែរ។

ទស្សនារូបភាព និង វីដេអូខាងក្រោម ៖  

១ IU ធ្លាប់យំដោយសារ នាងបានទៅសម្ដែង នៅក្នុងកម្មវិធីមួយ ហើយកាលនោះ មានអ្នកគាំទ្ររបស់នាងតែម្នាក់ប៉ុណ្ណោះ ដែលអាចចូលទៅមើល ការសម្ដែងរបស់នាងបាន។ អ្នកគាំទ្រម្នាក់នោះ ខំប្រឹងស្រែក ផ្ដល់កម្លាំងចិត្តឲ្យនាងក្នុងចំណោមមនុស្សជាច្រើននាក់។ 

រូបភាព IU

២ លោក Leeteuk លោក Kim Heechul, Kyuhyun និង Yesung សមាជិកក្រុម Super Junior រំភើបស្ទើរតែស្រក់ទឹកភ្នែក បន្ទាប់ពីបានមើល វីដេអូរបស់អ្នកគាំទ្រនៅប្រទេសថៃ។

រូបភាព សមាជិកក្រុម Super Junior

៣ សមាជិកក្រុម BTS ស្រក់ទឹកភ្នែក នៅពេលដែលនិយាយ អរគុណ ទៅកាន់អ្នកគាំទ្ររបស់ពួកគេ ក្នុងអំឡុងពេលនៃការប្រគុំតន្រ្តី “Wings” tour ចុងក្រោយ។ ពួកគេបានចែករំលែកអារម្មណ៍របស់ពួកគេជាមួយ អ្នកគាំទ្រ ព្រមទាំងបានសម្តែងនូវភាពរីករាយ និងការដឹងគុណចំពោះអ្នកគាំទ្រផងដែរ។ 

រូបភាព Jungkook
រូបភាព BTS

៤ សមាជិកក្រុម Girls 'Generation បានហូរទឹកភ្នែកដោយក្ដីរំភើប នៅពេលដែលបានជួប អ្នកគាំទ្រដ៏ស្មោះត្រង់របស់ពួកគេ ដែលធ្លាប់បាន ចូលរួមជាមួយនឹងពួកគេ តាំងពីពួកគេ ចាប់ផ្ដើមបង្ហាញខ្លួនដំបូង។

រូបភាព Girls 'Generation

៥ ក្នុងអំឡុងពេលឆ្នាំ ២០១៨ ជាមួយនឹងការប្រគុំតន្រ្តី "Magical Circus" របស់ EXO លោក Chen លោក Baekhyun និង Xiumin បានអង្គុយមើលគម្រោងវីដេអូដែល អ្នកគាំទ្រនៅជប៉ុន រៀបចំសម្រាប់ពួកគេ។ ពួកគេបានស្រក់ទឹកភ្នែក បន្ទាប់ពីការមើលវីដេអូ ដែលបង្កប់ទៅដោយ សារបញ្ជាក់ពីក្ដីស្រលាញ់យ៉ាងក្រៃលែង មកលើពួកគេ។ 

រូបភាព EXO

៦ នាង Lisa ក្រុម BLACKPINK រំភើបរហូតស្រក់ទឹកភ្នែក នៅពេលដែលបានមកជួបអ្នកគាំទ្រ នៅក្នុងប្រទេសថៃ ដែលជាប្រទេសកំណើតរបស់នាង ព្រមទាំងទទួលបានការស្វាគមន៍ យ៉ាងកក់ក្ដៅ។

មានអ្នកគាំទ្រជាច្រើន នៅជុំវិញខ្លួននាង ហើយលើកផ្លាកអក្សរថា "Stay always with Lisa" បន្ទាប់មក ពួកគេចាប់ផ្តើមច្រៀងបទ Stay ភ្លាមៗនោះ នាង Lisa បានស្រក់ទឹកភ្នែកយំកណ្ដាលឆាកតែម្ដង។  

រូបភាព Liza

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]