បន្ទាយមានជ័យ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា មួយរយៈពេលចុងក្រោយនេះឃើញថា បណ្តាខេត្តជាច្រើនបានជនលិច ដោយសារតែទឹកជំនន់បានកើនឡើង និងធ្វើឲ្យផ្ទះសម្បែង ក៏ដូចជាដំណាំជាច្រើន ត្រូវបានខូចខាតអស់គួរឲ្យសោកស្តាយយ៉ាងខ្លាំង។

មិនត្រឹមតែប៉ុណ្ណោះ ប្រជាពលរដ្ឋជាច្រើន ក៏ត្រូវបានខាតការរកស៊ី និងធ្វើស្រែចំការរបស់ខ្លួនផងដែរ លើសពីនេះពួកគេក៏ទទួលរងនូវការខ្វះខាតស្បៀងអាហារ តែទោះជាយ៉ាងណាប្រជាជនរួមជាតិជាច្រើន ក៏មិនមើលនឹងភ្នែកនោះដែរ ដោយពួកគេបានជួយជាសម្ភារៈជាច្រើន ជូនទៅគ្រួសារដែលជួបបញ្ហាទាំងនេះ។

ជាក់ស្តែង ត្រឹមតែមួយរយៈពេលខ្លី ទឹកក៏ត្រូវលិចចូលខេត្តបន្ទាយមានជ័យ ខណៈពេលដែលស្រែសូ្រវត្រូវបានខាតអស់។ ក៏ប៉ុន្តែយើងសង្កេតឃើញថាកាលពីប៉ុន្មានថ្ងៃមុននេះ កងកម្លាំងមួយក្រុមដែលមានគ្នាយ៉ាងច្រើននាក់ ក៏បានចុះជួយសម្រាលភាពលំបាកពួកគេផងដែរ។

ដោយក្នុងនោះកងកម្លាំងបាននាំគ្នាច្រូតស្រូវប្រជាពលរដ្ឋ ខណៈពេលដែលទឹកលិចអស់ពិបាកនៅក្នុងការច្រូត តែទោះជាយ៉ាងណាពួកគាត់ទាំងអស់ នៅតែខំប្រឹងជួយ ប្រសើរទុកចោលមិនទទួលបានផលហើយ និងត្រូវខូចខាត។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះនោះគឺ កងកម្លាំងទាំងអស់សុខចិត្តពិសារបាយ នៅក្នុងទឹក ទាំងទឹកមុខញញឹម ដោយមិនខ្លាចនឿយហត់នោះទេ។ ទង្វើមួយនេះបានធ្វើឲ្យមហាជនជាច្រើនបានកោតសរសើរ ដល់ពួកគេដែលចេះជួយខ្មែរដូចគ្នា ទាំងដែលក្នុងសភាពបែបនេះ ហើយនេះក៏ជាគំរូមួយ ដ៏ល្អសម្រាប់មហាជនជាច្រើនឲ្យចេញស្រលាញ់គ្នា ពេលមានទុក្ខបែបនះ៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីឲ្យកាន់តែជ្រាបច្បាស់៖ 

កងកម្លាំងនាំគ្នាហូបបាយ
កងកម្លាំងនាំគ្នាហូបបាយ
កងកម្លាំងនាំគ្នាជួយស្ទូងស្រូវ
កងកម្លាំងនាំគ្នាជួយស្ទូងស្រូវ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]