ភ្នំពេញ៖ ទំនាក់ទំនងមិត្តភាព របស់តារាស្រីប្រុសក្នុងប្រទេសកម្ពុជាជាច្រើនរូប គឺពិតជាមានភាពស្និទ្ធស្នាលនឹងគ្នាខ្លាំងណាស់ ទាំងដែលមានតារាខ្លះមិនមែនជាមិត្តរួមទ្រនំគ្នាក៏ដោយ។

ប៉ុន្តែអ្វីដែលចាប់អារម្មណ៍ ក្នុងនោះក៏មានតារាមួយចំនួន ដែលមិនមែនជាសង្សារនឹងគ្នាផង តែពួកគេចូលចិត្តប្រឡែងជាមួយគ្នាឡើងស្និទ្ធស្នាល រហូតធ្វើឲ្យហ្វេនអ្នកគាំទ្រខ្លះ សង្ស័យថាស្រលាញ់គ្នាទៀតផង។

ឃើញដូច្នេះ ខ្មែរឡូត ក៏បានលើកយកតារា៦គូ ដែលក្រៅពីសម្ដែង ពួកគេមានទំនាក់ទំនងនឹងគ្នាយ៉ាងស្និតរមួត មកជម្រាបជូនទស្សនិកជនបានជ្រាប៖

១.កញ្ញា ឱក សុគន្ធកញ្ញា និងលោក ឆន សុវណ្ណរាជ តារាស្រីប្រុសគូនេះ ត្រូវបាន ហ្វេនចង់ឲ្យស្រលាញ់គ្នាមែនទែន ព្រោះតែអ្នកទាំង២ជាដៃគូសម្ដែងយ៉ាងសាកសម ជាពិសេសគ្រប់ការសម្ដែងរបស់ពួកគេ ហាក់បីដូចជាស្និទ្ធស្នាលប្លែកខុសពីតារាដទៃ។

ឱក សុគន្ធកញ្ញា និង សុវណ្ណរាជ

២.កញ្ញា បេនី យ៉ាំង និង​លោក ណុប បាយ៉ារិទ្ធ ទំនាក់ទំនងតារាប្រុសស្រីសាច់សខ្ចីទាំង២រូបនេះ កាន់តែបើកចំហ ជាមួយកាយវិការយ៉ាងស្និទ្ធស្នាល ធ្វើឲ្យមហាជនយល់ច្រឡំថាជាស្នេហា ព្រោះគេកម្រឃើញលោក ណុប បាយ៉ារិទ្ធ បង្ហោះរូបភាពផ្អែមល្ហែមនឹងតារាស្រីផ្សេងខ្លាំងណាស់។

បេនី យ៉ាំង និង​ណុប បាយ៉ារិទ្ធ

៣.កញ្ញា​មាស​ សុខសោភា និង ហ្សូណូ អ្នកទាំង២ធ្លាប់បានបង្ហាញរូបភាពស៊ីអារម្មណ៍ជាមួយគ្នា ដែលបង្កប់ដោយស្នាមញញឹម ជាហេតុនាំឲ្យហ្វេនកើតចិត្តសង្ស័យព្រោះតែសកម្មភាពទាំងនេះ ប៉ុន្តែតាមពិតកញ្ញា មាស សុខសោភាមានគូស្នេហ៍ប្រចាំចិត្តរួចទៅហើយ។

មាស​ សុខសោភា និង ហ្សូណូ

៤.ស៊ូ ស៊ីរីកា និងលោក សុគន្ធ ថេរ៉ាយុ ក្រៅពីជាមិត្តច្រៀងរួមទ្រនំតែមួយ តារាស្រីប្រុសវ័យក្មេងគូនេះ ត្រូវបានគេសម្គាល់ឃើញថាអ្នកទាំងពីរ ពិតជារាប់អានគ្នាខ្លាំង តាមរយៈរូបភាពកៀកកើយជាច្រើន ជាពិសេសរាល់ពេលពូកគេចូលរួមកម្មវិធីរួមគ្នា។

ស៊ូ ស៊ីរីកា និងសុគន្ធ ថេរ៉ាយុ

៥.កញ្ញា​ សាឡាត់ស្រីឡាង និងលោក ទ្រី សក្កដា បើនិយាយពីតារាមួយគូនេះ ឲ្យតែពេលជួបគ្នាម្ដងៗ ពួកគេតែងបង្ហាញទង្វើ ឱប លេងជាមួយគ្នាយ៉ាងជិតដិតបំផុត ហើយបើអ្នកមិនដឹងមុខជាគិតថាអ្នកទាំង២ស្រលាញ់គ្នាមិនខាន។

សាឡាត់ ស្រីឡាងនិងទ្រី សក្កដា

៦.កញ្ញា សុផា លីដា និងប្អូនប្រុស Zono (KI) មិនប៉ុន្មានខែមុននេះតារាស្រីប្រុសទាំង២ បានរួមដំណើរជាមួយគ្នាទៅប្រទេសថៃ សកម្មភាពនេះធ្វើឲ្យទស្សនិកជន គិតថាអ្នកទាំង២ស្រលាញ់គ្នា ទាំងដែលការពិតគ្រាន់តែជាមិត្តល្អតែប៉ុណ្ណោះ៕

សុផា លីដា និងប្អូនប្រុស Zono

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

បេនី យ៉ាំង