(ភ្នំពេញ)៖ នៅក្នុងឆ្នាំ២០១៨នេះ គេសង្កេតឃើញថាមានតារាៗ ជាច្រើនបានចាប់ដៃគូគ្នា សម្ដែង និងមានការគាំទ្រខ្លាំងមែនទែន ក្នុងនោះក៏មានវត្តមានរបស់ លោក ម៉ា ដូណា និង កញ្ញា បេប៊ី បានរួមដៃ ជាមួយគ្នាទាំងវិស័យចម្រៀង និងសម្ដែង ផងដែរ។

ជាក់ស្ដែង កាលពីព្រឹកមិញនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនូវការសម្ដែងរួមគ្នា របស់លោក ម៉ា ដូណា និងតារាចម្រៀងស្រី វ័យក្មេង កញ្ញា បេប៊ី ជាមួយនឹងឃ្លីបអប់រំខ្លីមួយដែលបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក មានចំណងជើងថា«អង្ករមួយគ្រាប់»។ 

ក្នុងអត្ថន័យនោះផងដែរ បានបង្ហាញពី ទិដ្ឋភាព ដែលមាននៅក្នុងសង្គមខ្មែរ នាពេលបច្ចុប្បន្ននេះ ដែលស្ដែងការទទួលទានអាហារខ្ជះខ្ជាយ ខណៈក្មេងៗដែល រស់នៅក្រោមស្ពាន ត្រូវការអាហារជាពន់ពេក។

គួរបញ្ជាក់ដែរថា នេះមិនមែនជាលើកទីមួយនោះទេ ដែលលោក ម៉ា ដូណា និង កញ្ញា បេប៊ី បានធ្វើឃ្លីបបែបអប់រំ យ៉ាងដូច្នេះ៕

ទស្សនាវីដេអូទាំងអស់គ្នា៖

លោក ម៉ា ដូណា និង កញ្ញា បេប៊ី
លោក ម៉ា ដូណា និង កញ្ញា បេប៊ី
លោក ម៉ា ដូណា និង កញ្ញា បេប៊ី
លោក ម៉ា ដូណា និង កញ្ញា បេប៊ី
កញ្ញា បេប៊ី និង​ តាំង គឹមសួ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]