បារាំង៖ តារាឆ្នើមរបស់ក្លិប Paris Saint-Germain កីឡាករ Kylian Mbappe និង Neymar បានត្រលប់មកចូលរូមការហ្វឹកហាត់រួមគ្នាឡើងវិញហើយ ក្រោមការយកចិត្តទុកដាក់ពីគ្រូបង្វឹក Thomas Tuchel សម្រាប់ត្រៀមធ្វើព្យុះធ្វើភ្លៀងក្រុម Guingamp នៅថ្ងៃ សៅរ៍ ចុងសប្តាហ៍នេះក្នុងពានរង្វាន់ Ligue 1 របស់ប្រទេសបារាំង។

Kylian Mbappe និង Neymar

ក្រោយពីលុតក្លិប Caen នៅក្នុងលទ្ធផល ៣-០ ក្នុងការប្រកួតបើកឆាកនៃលីកកំពូលរបស់ប្រទេសបារាំងកាលពីថ្ងៃ ចន្ទ កន្លងទៅ ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិបារាំង បានវិលមកចូលរួមនៅក្នុងជំរុំហ្វឹកហាត់ជាមួយមិត្តរូមក្រុមរបស់គេឡើងវិញហើយបន្ទាប់ពីបញ្ចប់យុទ្ធនាការនៅ World Cup ២០១៨។

ជាមួយគ្នានេះដែរខ្សែប្រយុទ្ធវ័យ ១៩ឆ្នាំរូបនេះត្រូវបានក្លិបអ្នកចាយលុយច្រើនជាងគេ សម្រេចទិញផ្តាច់កុងត្រាពីក្លិប Monaco នៅក្នុងតម្លៃ ១៦០លានផោន(ជាង ២០៣ លានដុល្លារអាមេរិក)ក្រោយពីខ្ចីជើងអស់មួយរដូវកាលរួចមក។

ក្រោយពេលបន្តកុងត្រាថ្មីរួចរាល់ Mbappe បានចូលហ្វឹកហាត់នៅក្នុងទីលាន Parc des Princes ជាថ្មីក្រោមការត្រួតពិនិត្យពីគ្រូបង្វឹកយ៉ាងដឹតដល់ ព្រោះពេលនេះគេបានក្លាយជាកីឡាករសំខាន់ម្នាក់នៅក្រុមបន្ទាប់ពីខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិប្រេស៊ីលដែលមានតម្លៃខ្លួនថ្លៃជាងគេនៅលើពិភពលោក។

Kylian Mbappe និង Neymar

គួរឲ្យដឹងថា ក្លិប Paris Saint-Germain នឹងត្រូវទៅសួរសុខទុកក្រុម Guingamp នៅថ្ងៃ សៅរ៍ចុងសប្តាហ៍នេះ ខណៈដែលវត្តមានរបស់ខ្សែប្រយុទ្ធឆ្នើមទាំងពីររូបនេះក៏អាចនឹងបង្ហាញខ្លួនផងដែរ៕

Kylian Mbappe និង Neymar
Kylian Mbappe

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]