ភ្នំពេញ៖ ក្រៅពីមានឈ្មោះបោះសម្លេង នៅក្នុងបណ្តាញសង្គម ខាងថតវីដេអូប្លែកៗថ្មីៗ ប្អូនស្រីម៉ា នីកា បានក្លាយខ្លួនជាតារាសម្តែងវ័យក្មេងម្នាក់ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ ដែលនាងបានសម្តែងនៅក្នុងរឿង«ផ្កាថ្ម»។

ជាក់ស្តែងបន្ទាប់ពីទទួលបានការទាក់ទាញផលិតករ ឲ្យទៅថតរឿងភាគ តារាវ័យក្មេងរូបនេះ ក៏ចាប់ផ្តើមលេចមុខ នៅតាមបណ្តាកញ្ចក់ទូរទស្សន៍ជាច្រើនទៀតផង។

តែអ្វីដែលជាប្រធានបទដែលគួរឲ្យចាប់អារម្មណ៍ថ្ងៃនេះ គឺអ្នកគាំទ្រជាច្រើនបានគិតថាក្មេងស្រីរូបនេះ មានមុខមាត់ស្រដៀងគ្នាទៅនឹងតារាចម្រៀងកូរ៉េវ័យក្មេង ដែលកំពុងទទួលបានការគាំទ្រខ្លាំង ប្អូនស្រី Na Haeun ព្រោះមិនថាទម្រង់មុខ ក៏ដូចជាការចូលចិត្តតែងខ្លួនពួកគេគឺសឹងតែដូចគ្នាទៅហើយ ទាស់តែប្អូនស្រីម៉ា នីកា នៅក្មេងតូចជាងប៉ុណ្ណោះ។

តាមរយៈរូបភាពនីមួយៗ នៅពេលដែលដាក់ពួកគេទាំងពីរនាក់ជិតគ្នា ឃើញថាមើលសឹងតែច្រលំទៅហើយ ព្រោះថាតារាវ័យក្មេងទាំងពីរនេះ មិនត្រឹមមានមុខស្រដៀងគ្នា ថែមទាំងសម្រស់មិនចាញ់គ្នាប៉ុន្មានដែរ។

ក្រោយពីបានទស្សនារូបភាពរបស់តារាកូរ៉េ និងខ្មែរទាំងពីរនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតមិនចង់ជឿទេថា ពួកគេមានមុខស្រដៀងគ្នាបែបនេះ មិនត្រឹមតែប៉ុណ្ណោះពួកគេក៏មានសមត្ថភាពខ្លាំងពូកែ នៅក្នុងវិស័យសិល្បៈក៏មិនអន់នោះដែរ៕

រូបភាព៖ហ្វេសប៊ុក ម៉ា នីកា

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

ម៉ា នីកា
ម៉ា នីកា
Na Haeun
ម៉ា នីកា
Na Haeun
ម៉ា នីកា
Na Haeun
ម៉ា នីកា
Na Haeun
ម៉ា នីកា
Na Haeun
ម៉ា នីកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]