អេស្ប៉ាញ៖ ខែ្សប្រយុទ្ធឆ្នើម Lionel Messi បានធើ្វការនិយាយជាលើកដំបូងក្នុងនាមជាប្រធានក្រុមរបស់ក្លិបអ្នកមានបុណ្យ FC Barcelona ដោយរូបគេបានលើកឡើងថា គោលដៅចម្បងរបស់គេ គឺនឹងនាំពានរង្វាន់ Champions League មកកាន់ទឹកដី Camp Nou។ 

Lionel Messi

ក្លិបដែលមានមូលដ្ឋាននៅរដ្ឋកាតាឡាន់នេះ បានខកខានមិនបានឈ្នះជើងឯកអឺរ៉ុប តាំងពីឆ្នាំ២០១៥ ខណៈក្លិបគូប្រជែង Real Madrid បានឈ្នះដល់ទៅ៤ដង ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ។

«ពួកយើងមានឈុតកីឡាករដ៏គួរឲ្យភ្ញាក់ផ្អើល ហើយពួកយើងនឹងធើ្វឲ្យបានកាត់តែល្អ។ រដូវកាលមុន វាពិតជាល្អសម្រាប់យើងក្នុងការឈ្នះពាន La Liga និង Cup ប៉ុន្ដែវានៅតែធើ្វឲ្យពួកយើងឈឺចាប់ ក្រោយធ្លាក់ចេញពីពានរង្វាន់ Champions League» សម្ដី Messi។

ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន បានបន្ដថា៖ «ពួកយើងសន្យាថា នឹងធើ្វអ្វីគ្រប់យ៉ាង ដើម្បីនាំពានរង្វាន់ដ៏ស្រស់ស្អាតនេះ មកកាន់កីឡដ្ឋានរបស់យើង»៕  

Lionel Messi
Lionel Messi
Lionel Messi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]