ភ្នំពេញ៖ នៅថ្ងៃទី ១៧-១៩ ខែសីហា ឆ្នាំ ២០១៨ ចាប់ពីម៉ោង ៩:00 ព្រឹក ដល់ម៉ោង ១0:00 យប់ ក្រុមហ៊ុន ខេ (ខេមបូឌា) ដែលជាតំណាងចែកចាយផ្តាច់មុខរថយន្ត ISUZU នៅក្នុងប្រទេសកម្ពុជា នឹងធ្វើការតាំងបង្ហាញរថយន្ត ISUZU D-MAX Blue Power និង The New ISUZU mu-X Blue Power នៅផ្សារទំនើប Aeon Mall សែនសុខ ជាមួយកម្មវីធីពិសេសសម្រាប់ការទិញរថយន្ត ISUZU ម៉ូដែលណាមួយ នឹងទទួលបានដូចជា៖
- តម្លៃកាន់តែពិសេស!
- កំរាលជើងមួយឈុតដ៏ស្រស់ស្អាតពីរោងចក្រផ្ទាល់
- ទទួលបានស្លាកលេខឥតគិតថ្លៃ
- កញ្ចប់ថែទាំរថយន្ត VVIP
- ការធានាជូនពីរោងចក្រផ្ទាល់ រហូតដល់ 0៣ ឆ្នាំ
- ការស្នាក់នៅរមណីយដ្ឋាន វីគីរីរម្យ

កម្មវីធីពិសេសសម្រាប់ការទិញរថយន្ត ISUZU

អតិថិជនអាចធ្វើការបង់រំលស់ជាមួយអត្រាការប្រាក់ទាបបំផុត ដោយគ្រាន់តែបង់មុនត្រឹមតែ ២0% ហើយអាចរំលស់រហូតដល់រយៈពេល ៦ ឆ្នាំ ដោយគ្រាន់តែបង់ប្រចាំខែ៖
១. បង់ចាប់ពី ៣៥០ ដុល្លារអាមេរិក សម្រាប់រថយន្ត ISUZU D-MAX Blue Power
២. បង់ចាប់ពី ៥៣៧ ដុល្លារអាមេរិក សម្រាប់រថយន្ត The ISUZU mu-X Blue Power

រថយន្ត The ISUZU mu-X Blue Power
រថយន្ត ISUZU D-MAX Blue Power

ជាមួយគ្នានេះដែរ អតិថិជនក៏អាចធ្វើការបើកបរសាកល្បង ដើម្បីជ្រាបកាន់តែច្បាស់ពីកំលាំងម៉ាស៊ីន និងលក្ខណ:ពិសេសៗជាច្រើន របស់រថយន្ដ ISUZU ស៊េរីថ្មីម៉ូដែល ២០១៨ ជាមួយបច្ចេកវិទ្យា ISUZU INSIGHT ថ្មីចុងក្រោយ ព្រមទាំងទទួលបានវត្ថុអនុស្សាវរីយ៍ផងដែរ។

ព័ត៌មានលំអិតសូមទំនាក់ទំនងមកកាន់ទូរស័ព្ទ 023 950 084 / 077 668 899 ឬ មកទស្សនាផ្ទាល់នៅអាគារតាំងបង្ហាញ ដែលមានទីតាំងនៅទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]