ភ្នំពេញ៖ រឿង «ផ្កាថ្ម» ត្រូវបានកត់សម្គាល់ថា គឺជារឿងភាគដែលកំពុងតែកក្រើកខ្លាំងក្នុងវិស័យភាពយន្តភាគខ្មែរ ដែលកំពុងតែចាក់បញ្ចាំងរៀងរាល់ថ្ងៃ ចន្ទ អង្គា ពុធ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស។

រឿង «ផ្កាថ្ម»

កញ្ញា មាន សូនីតា ដែលដើរជាតួឯកស្រីនៅក្នុងរឿង កំពុងតែទទួលបានការគាំទ្រខ្លាំងនេះ ក៏កំពុងតែទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំង ទៅលើការសម្តែងដ៏សាកសមរបស់នាង ដែលត្រូវដើរតួជាមនុស្សស្រីម្នាក់ដ៏រឹងមាំ ជំនះរាល់ឧបសគ្គតាំងពីតូចរហូតដល់ធំ។ 

កញ្ញា មាន សូនីតា បាននិយាយថា ត្បិតនេះមិនមែនជាលើកទីមួយសម្រាប់នាង តែនេះជាលើកទីមួយហើយសម្រាប់នាង ក្នុងការលេចមុខក្នុងរឿងភាគខ្មែររបស់ហង្សមាសដែលជាប្រភេទរឿងភាគវែង ហើយរឿងនេះទៀតសោត គឺជារឿងដំបូងហើយដែលនាងត្រូវចាយទឹកភ្នែកយ៉ាងច្រើន។ 

កញ្ញាបានបន្តថា ទោះជាមានការលំបាកខ្លះក្តីនៅក្នុងខ្សែភាពយន្តភាគមួយនេះ តែកញ្ញាក៏ពេញចិត្ត ហើយរឹតតែរំភើបចិត្ត នៅពេលដែលរឿងភាគមួយនេះចេញមកទទួលបានការគាំទ្រខ្លាំងបែបនេះ។

គួរបញ្ជាក់ផងដែរថារឿង «ផ្កាថ្ម» របស់ហង្សមាសកំពុងតែស្រូបទាញចំណាប់អារម្មណ៍ពីមហាជនយ៉ាងច្រើនលើសលប់ឲ្យមកតាមដាន និងគាំទ្ររឿងភាគខ្មែរនៅលើកញ្ចក់ទូរទស្សន៍ដែលនេះពិតជាមោទនភាពមួយក៏ដូចជាសញ្ញា វិជ្ជមានដល់វិស័យភាពយន្តភាគខ្មែរផងដែរ៕ 

កញ្ញា មាន សូនីតា យំក្នុងរឿង «ផ្កាថ្ម»
កញ្ញា មាន សូនីតា យំក្នុងរឿង «ផ្កាថ្ម»
កញ្ញា មាន សូនីតា យំក្នុងរឿង «ផ្កាថ្ម»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាន សូនីតា