ជាការពិត ស៊ុតជាអាហារថាមពលដ៏សំខាន់ ដែលងាយរក ងាយទិញ តំលៃថោក និង ផ្តល់នូវសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនសម្រាប់ជាថាមពល និងការលូតលាស់នៃរាងកាយ។

ដោយហេតុនេះហើយស៊ុតបានក្លាយជាអាហារ ដែលត្រូវបានគេនិយមចូលចិត្តហូបទាំងព្រឹក ថ្ងៃ និងល្ងាច បើទោះបីជាយ៉ាងណាក៏ដោយ កាលដែលពុំបានចំអិនស៊ុតបានឆ្អិនល្អ ឬ នៅឆៅ ក៏អាចបណ្តាលឲ្យមាននូវអាការពុលចំណីអាហារបានដែរ។ ព្រោះថានៅក្នុងស៊ុតបើមើលសំបកវាល្អធម្មតា ប៉ុន្តែវាអាចមានផ្ទុកនូវពពួកបាក់តេរីបង្កជំងឺរាគមួលហៅថា សាមូនែឡា ដែលអាចឲ្យយើងឈឺបានបើយើងហូបទាំងឆៅ ឬចម្អិនពុំសូវឆ្អិន។

ជាក់ស្តែង ស៊ុត បើយើងចំអិនឲ្យច្អិនល្អនោះ បញ្ហាទាំងនេះ នឹងពុំអាចកើតមានឡើយ។

ស៊ុត ស្ងោរពុំបានច្អិនល្អ

ក. រោគសញ្ញា

សម្រាប់មនុស្សវ័យចំណាស់ ទារក ឬ មនុស្សមួយចំនួនដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ បណ្តាលមកពីជំងឺផ្សេងៗ ឬក៏ហត់បាក់កម្លាំងនោះ អាចបង្កឲ្យមានភាពធ្ងន់ធ្ងរបាននៃជំងឺរាគមួលនេះ។

ជំងឺនេះអាចអូសបន្លាយពី ៤ ទៅ ៧ថ្ងៃដោយឯងៗដោយពុំបាច់ប្រើប្រាស់ថ្នាំ។ តែបើយើងប្រើប្រាស់ថ្នាំក៏មិនទាស់ខុសអ្វីដែរ។ ហើយរោគសញ្ញាមួយចំនួន ដែលយើងអាចចំណាំបាននោះមានដូចជា៖

* អាការរាគខ្លាំង ក្អួតខ្លាំង ឆ្អល់ពោះចុកខ្លាំង ក្តៅខ្លួន និង ឈឺក្បាលវិលមុខ។

រោគសញ្ញាទាំងនេះ នឹងអាចចេញមកនៅពេលហូបស៊ុត ដែលមានផ្ទុកបាក់តេរីសាមូនែឡា រយៈពេល ៦ ទៅ៤៨ម៉ោងក្រោយមក។  

អាការៈឆ្អល់ពោះ

តើត្រូវធ្វើដូចម្តេចដើម្បីបង្ការពីជំងឺរាគមួលនេះ?

១. ជាក់ស្តែង រាល់ពេលដែលចង់បរិភោគស៊ុត ចាំបាច់ត្រូវតែចៀនឲ្យបានឆ្អិនល្អ ទើបអាចសម្លាប់នូវបាក់តេរីដែលអាចមាននៅក្នុងស៊ុត។

២. រាល់ស៊ុត ដែលមានបែក ឬ ប្រេះ សូមបោះចោល និង ពុំត្រូវទុកសម្រាប់ហូបពេលណាមួយឡើយ។

៣. ព្យាយាមទិញស៊ុតណា ដែលមានការវិចខ្ចប់ពីរោងចក្របានត្រឹមត្រូវ មានជ័រ ប្រអប់ត្រឹមត្រូវ។

៤. ពុំត្រូវដាក់ស៊ុតនៅក្នុងសីតុណ្ហភាពបន្ទប់ធម្មតានោះទេ ប៉ុន្តែគួរព្យាយាមដាក់ក្នុងទូរទឹកកក ៕

ចំអិនស៊ុតឲ្យបានច្អិនល្អ
ចំអិនស៊ុតឲ្យបានច្អិនល្អ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]