ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងច្បាស់ហើយថា កាលពីពេលថ្មីៗនេះ តារាចម្រៀងលោកខេមរៈ សិរីមន្ត បានធ្វើឲ្យមហាជននាំគ្នាភ្ញាក់ផ្អើល ក្រោយដាក់ពាក្យប្តឹង បន្ទាប់ពីលោកអត់ទ្រាំនឹងពាក្យរិះគន់ ក៏ដូចជាពាក្យមិនសមរម្យ ដែលលោកម៉ៃ សុគន្ធ បាននិយាយនៅលើបណ្តាញសង្គម។

ក៏ប៉ុន្តែតារាចម្រៀងដ៏ល្បីនៅក្នុងផលិតកម្មហង្សមាស ហាក់ដូចជាស្ងាត់ទៅហើយមកទល់នឹងពេលនេះ ដោយលោកមិនបានតបនូវរាល់ពាក្យសម្តីរបស់តារាកំពូលទើសលោកម៉ៃ សុគន្ធទៀតដែរ។ មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែរឿងប្តឹងក៏មិនឃើញលោកបង្ហើបថា ពេលនេះរឿងមួយនេះ ដល់ណាហើយនៅឡើយនោះទេ។

ស្រាប់តែកាលពីប៉ុន្មានម៉ោងមុននេះ ស្រាប់តែលោកម៉ៃ សុគន្ធ នៅតែខ្លាំង និងហ៊ានបន្តរិះគន់តារារូបនេះម្តងទៀត នៅក្នុងបទថ្មីរបស់ដែលច្រៀងជាមួយនឹងតារាថៃ លោកTik Shiro ទើបនឹងចេញកាលពីប៉ុន្មានថ្ងៃមុននេះ។

ដោយក្នុងនោះលោកបានរិះគន់ទៅលើការច្រៀង ដោយក្នុងនោះលោកនិយាយថា «ជ្រុលតែសហការណ៍គ្នាហើយ គួរណាស់តែឲ្យ ប៉ារូលដំបូង ខ្មែរច្រៀងមុន (មូលហេតុព្រោះគាត់ជាម្ចាស់ផ្ទះ ទោះហៅភ្ញៀវទៅ ពិសាបាយ ក៏ទុកកិត្តិយសចាប់ម្ហូបជូនភ្ញៀវមុនដែរ)»។

តាមរយៈការរិះគន់លើកនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតមិនពេញចិត្តនឹងលោកនោះទេ ព្រោះថាលោកមិនត្រឹមតែមិនបញ្ឈប់រឿងរិះគន់អ្នកដទៃ តែលោកនៅតែបន្តទៀត ទោះមានគេប្តឹងយ៉ាងណាក្តី៕

ចង់ជ្រាបថាតារារូបនេះនិយាយបែបណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

លោកម៉ៃ សុគន្ធ
ខេមរៈ សិរីមន្ត ក្នុងបទថ្មី
ខេមរៈ សិរីមន្ត ក្នុងបទថ្មី
ខេមរៈ សិរីមន្ត ក្នុងបទថ្មី
ខេមរៈ សិរីមន្ត ក្នុងបទថ្មី
ុំម៉ៃ សុគន្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ៃ សុគន្ធ