អេស្ប៉ាញ៖ ក្លិប FC Barcelona បានយកឈ្នះក្នុងការប្រកួតកម្តៅសាច់ដុំចុងក្រោយក្នុងលទ្ធផល ៣-០ ទៅលើក្រុម Boca Juniors មុននឹងការប្រកួតបើករដូវកាល La Liga ២០១៨-២០១៩ មកដល់នៅថ្ងៃ អាទិត្យ ខាងមុខនេះ។ 

ក្លិប FC Barcelona

ខ្សែបម្រើ Malcom ដែលទើបនឹងផ្លាស់មកពីក្លិប Bordeaux ជាអ្នកស៊ុតគ្រាប់ទី ១ឲ្យក្លិបអ្នកមានបុណ្យ Barcelona នៅក្នុងចំណោមជ័យជម្នះ ៣-០ ទៅលើក្រុម Boca Juniors ក្នុងពានរង្វាន់ Joan Gamper Trophy នៅទឹកដី Camp Nou របស់ក្លិបអេស្ប៉ាញផ្ទាល់។

ខណៈដែល ខ្សែប្រយុទ្ធ Lionel Messi ជាអ្នកស៊ុតគ្រាប់ទី ២នៅនាទីទី ៣៩ ឲ្យក្លិបការពារដំណែងជើងឯកកាលលីកកំពូលអេស្ប៉ាញកាលពីរដូវកាលមុន ដោយការឆ្កឹះបាល់ផុតដៃអ្នកចាំទីបានយ៉ាងអស្ចារ្យ។

ស្របពេលដែលខ្សែបម្រើ Rafinha ដែលបានប្តូរចូលជំនួសកីឡាករចំណូលថ្មី Arturo Vidal នៅដើមវគ្គទី ២ជាអ្នកស៊ុតគ្រាប់ចុងក្រោយជួយឲ្យក្រុមអ្នកមានបុណ្យយកឈ្នះក្រុម Boca Juniors ក្នុងលទ្ធផល ៣-០ លើកពាន Joan Gamper Trophy ក្នុងទឹកដីរបស់ពួកគេផ្ទាល់។

Arturo Vidal, Lionel Messi និង Malcom

គួរឲ្យដឹងថា ក្រុម FC Barcelona នឹងត្រូវប្រកួតបើកឆាកនៅក្នុងពានរង្វាន់ La Liga ក្នុងថ្ងៃ អាទិត្យ សប្តាហ៍នេះជាមួយនឹងក្រុម Alaves៕

Lionel Messi និង Malcom
Lionel Messi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]