ភ្នំពេញ៖ តារាចម្រៀងប្រចាំសម្លេងផ្អែម លោកនី រតនា កាន់តែមានភាពផ្អែមល្ហែមជាមួយនឹងគូដណ្តឹង បន្ទាប់ពីអ្នកទាំងពីរបានចូលរោងជ័យ ភ្ជាប់ពាក្យសម្តីកាលពីប៉ុន្មានខែមុននេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើនច្រណែនគ្រប់គ្នាតែម្តង។

យ៉ាងណាមិញ បើនិយាយពីរូបសម្រស់គូដណ្តឹង របស់តារារូបនេះវិញ ប្រិយមិត្តជាច្រើន ប្រាកដជាដឹងហើយថា នាងពិតជាមានសម្រស់ស្អាត ញញឹមស្រស់មិនចាញ់តារាប៉ុន្មាននោះទេ និយាយរួមបញ្ចូលមក គឺពិតជាសាកសមគ្នាជាមួយនឹងតារារូបនេះមែនទែន។

ក្រោយពីបានដឹងពីសម្រស់ដ៏ស្អាតរបស់គូដណ្តឹងលោក ខ្មែរឡូត នឹងនាំអារម្មណ៍ប្រិយមិត្តទៅក្រឡេកមើល សម្រស់ម្តាយបង្កើតរបស់លោកនី រតនា វិញម្តង។ ដោយនៅក្នុងនោះឃើញថា តាមរយៈរូបភាពនីមួយៗម្តាយរបស់តារារូបនេះ ពិតជាស្រស់ស្អាត មិនថាការតែខ្លួនពិតជាសមសួន មិនត្រឹមតែប៉ុណ្ណោះម្តាយរបស់លោកមានវ័យច្រើនណាស់ហើយ ក៏ប៉ុន្តែសម្រស់នៅតែស្អាតសាច់សខ្ចី មិនចាញ់ក្មេងៗប៉ុន្មាននោះទេ។

ក្រោយពីបានឃើញដូច្នោះ ក៏មានអ្នកគាំទ្រជាច្រើនបានសរសើរ ដល់ម្តាយរបស់លោក ដោយមិនត្រឹមតែស្រលាញ់ថ្នាក់ថ្នម និងជាម្តាយល្អសម្រាប់កូនគ្រប់គ្នានោះទេ តែបើនិយាយពីសម្រស់ក៏ស្អាតមិនធម្មតាដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ ដើម្បីឲ្យជ្រាបច្បាស់ ៖

នី រតនា និងម្តាយ
នី រតនា និងម្តាយ
នី រតនា និងម្តាយ
នី រតនា និងម្តាយ
នី រតនា និងម្តាយ
នី រតនា និងម្តាយ
នី រតនា និងម្តាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី រតនា