ពិភពលោក៖ ប្រសិនបើអ្នកជា Fan របស់ Marvel និង DC អ្នកប្រាកដជាធ្លាប់មើលរឿង Superhero ជាច្រើនដូចជា Spider-Man, Iron Man, Superman, Batman, Avengers: Infinity War ជាដើម។ តួអង្គនៅក្នុងរឿងនីមួយៗសុទ្ធតែមាន Superpower របស់ខ្លួនរៀងៗខ្លួន។ យ៉ាងណាមិញថ្ងៃនេះ យើងសូមណែនាំមិត្តអ្នកអានទាំងអស់គ្នាឲ្យមកស្គាល់ សត្វមួយចំនួនដែលមានសមត្ថភាពពិសេស សូម្បីតែ Superman ក៏អាចនឹងច្រណែនដែរក៏ថាបាន៖

៨. សត្វខ្ញែសមុទ្រ

រូួបតំណាង

SUPERPOWER៖ ជីវិតអមតៈ

តាមការសិក្សារបស់អ្នកវិទ្យាសាស្រ្តបានបង្ហាញថា សត្វខ្ញែសមុទ្រ ឬភាសាអង់គ្លេសហៅថា “Jellyfish” ពិតជាមានជីវិតអមតៈពិតមែនពោលគឺបន្ទាប់ពីវាបង្កាត់ពូជរួចហើយ កោសិការរបស់វាក៏ត្រលប់មកជាវ័យក្មេងវិញ។ ដ្នច្នេះវាអាចរស់នៅបាន ដោយគ្មានដែនកំណត់។ សាកស្រមៃមើល បើសិនអ្នកមាន superpower បែបនេះដែរ អ្នកនឹងក្លាយទៅជា Jellyfish Man ដែលមិនចេះចាស់ ឬក៏អាចមានរហស្សនាមថា Buys-a-Lot-of-Diapers Man ។ 

រូួបតំណាង

បើនិយាយពីរឿងវិញ មានតួចិត្តអាក្រក់មួយរូបដែលមាន SUPERPOWER បែបនេះដែរ ហើយគេមានឈ្មោះថា “Vandal Savage” ។ គេត្រូវបានចាត់ទុកជាតួអង្គយ៉ាងឃោរឃៅបំផុតចាប់តាំងពីប្រវត្តិសាស្រ្ត។ ហើយអាប៉ិនេះវ៉ៃអត់ចេះងាប់ទេ។

៧. សត្វ Sea Cucumber

រូួបតំណាង

SUPERPOWER៖ អាចបាញ់ទឹកចេញពីរាងកាយបាន

គ្រាន់តែឮឈ្មោះរបស់វា ក៏អ្នករាល់គ្នាអាចទាយដឹងពីរូបរាងរបស់វាដែរ។ វាគឺជាសត្វសមុទ្រម្យ៉ាងដែលមានរូបរាងដូចជាត្រសក់ដែលវាអាចបញ្ចេញទឹកបានយ៉ាងច្រើនចេញពីរាងកាយរបស់វា។

តួយ៉ាងក៏មានតួចិត្តអាក្រក់មួយដែលមាន superpower បែបនេះដែរពោលគឺ “Hydro Man”។ សមត្ថភាពពិសេសរបស់គេគឺអាចប្រែកាយខ្លួនរបស់គេទៅជាទឹក ហើយអាចបាញ់ទឹកដាក់គូសត្រូវបាន។

៦. កង្កែបព្រៃ

រូួបតំណាង

SUPERPOWER៖ បង្កកឈាមរបស់ខ្លួន

វាគឺជាសត្វដែលមានសមត្ថភាពពិសេសអាចបង្កកឈាមរបស់ខ្លួនបាន ដូច្នេះវាអាចរស់នៅតាមតំបន់ត្រជាក់បាន ដូចជាអាមេរិកខាងជើងជាដើម។ 

រូួបតំណាង

យ៉ាងណាមិញក៏មាន Superhero ម្នាក់ដែលមាន superpower ស្រដៀងគ្នាដែរ គាត់មានឈ្មោះថា “Iceman”

៥. ពស់ថ្លាន់ម្យ៉ាង (Boa Constrictor)

រូួបតំណាង

Superpower៖ ចាប់ទីតាំងចំណីតាមរយៈកម្តៅក្នុងខ្លួនសត្វនោះដូច GPS អីចឹង

វារស់នៅក្នុងព្រៃអាមេរិកខាងត្បូង ហើយសមត្ថភាពពិសេសរបស់វាគឺចាប់ទីតាំង សត្វតាមរយៈកម្តៅក្នុងខ្លួន ប្រសិនបើត្រូវវាចឹកហើយ ច្បាស់ជាក្ស័យសង្ខារមិនខាន។

រូួបតំណាង

មាន superhero មួយរូបឈ្មោះ Dr. Mid-Nite សមត្ថភាពពិសេសរបស់គាត់គឺអាចមើលឃើញបានច្បាស់នៅពេលងងឹត។

៤. ក្អែបក្រហម (Dragon Millipede)

រូួបតំណាង

Superpower៖ បាញ់ផ្សែងពុល

វាគឺជាសត្វក៏កាចសាហាវមួយរស់នៅក្នុងព្រៃដែលភាគច្រើនឃើញនៅក្នុងប្រទេសទ្បាវ។ វាអាចបាញ់ផ្សែងពុលចេញពីរាងកាយរបស់វាបាន។

រូួបតំណាង

គួរបញ្ជាក់ផងដែរ ក៏មានតួអង្គចិត្តអាក្រក់មួយដែលមានសមត្ថភាពបាញ់ផ្សែងពុលដែរ នាងមានឈ្មោះថា “Poison Ivy”

៣. សត្វឆ្កែ

រូួបតំណាង

Superpower៖ ការដឹងទុកមុន

តាមការសិក្សាមួយបានបង្ហាញថា សត្វឆ្កែមានសមត្ថភាពពិសេសម្យ៉ាងដែលអាចទាយដឹងពីពេលវេលាត្រលប់មកវិញរបស់ម្ចាស់វា។ 

រូួបតំណាង

ក៏មានតួអង្គចិត្តអាក្រក់មួយឈ្មោះ Destiny នាងក៏អាចទស្សន៍ទាយដឹងពីអនាគតផងដែរ។

២. ត្រីដូហ្វីន

រូួបតំណាង

Superpower៖ អ៊ុលត្រាសោន (សម្លេងអ៊ុលត្រា)

នេះគឺរឿងពិត៖ នៅតាមកន្លែងកម្សាន្តគឺមិនអនុញ្ញាតឲ្យស្ត្រីមានផ្ទៃពោះចុះទៅលេងជាមួយនឹងត្រីដូហ្វីនជាដាច់ខាត ពីព្រោះវាចូលចិត្តស្រ្តីមានផ្ទៃពោះខ្លាំងណាស់ ហើយវាធ្វើការទំនាក់ទំនងដោយប្រើប្រាស់សម្លេងអ៊ុលត្រា ដូច្នេះវាអាចឮសំលេងបេះដូងរបស់ទារកដែលនៅក្នុងផ្ទៃម្តាយនោះបាន។

Banshee គឺជា superhero មួយដែលមានសមត្ថភាពប្រើប្រាស់អ៊ុលត្រាសោនក្នុងការផ្តួលគូសត្រូវ នៅក្នុងរឿង x-men ។

១. បង្កងក្រហម (Pistol Shrimp)

រូួបតំណាង

Superpower៖ បាញ់គ្រាប់ទឹកក្តៅ

វាអាចបាញ់គ្រាប់ទឹកក្តៅ ឬប្រើប្រាស់សម្លេងប្រមាណ ២០០ ដេស៊ីបែលក្នុងការសម្លាប់សត្វត្រីធ្វើជាអាហារ។

រូួបតំណាង

មាន superhero មួយរូបឈ្មោះ Aquaman ដែលមានសមត្ថភាពពិសេសរបស់គាត់គឺនិយាយជាមួយត្រីដូហ្វីន និងអាចបញ្ជាសត្វត្រីនៅក្នុងសមុទ្របាន៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]