ភ្នំពេញ៖ តារាសម្តែងប្រុសរូបសង្ហា លោក រតនៈ ពិសិដ្ឋ ដែលជារឿយៗតែងតែធ្វើឲ្យ អ្នកគាំទ្រក្រឺតខ្នាញ់ ជាមួយនឹងសាច់ដុំហាប់ណែន៦កងរបស់លោក ឬគេតែងនិយមហៅថាសាច់ដុំ ៦កង់ ដែលបានមកពីការហាត់ប្រាណ ថែទាំរាងកាយជាប្រចាំ និងការកំណត់របរអាហារសុខភាពយ៉ាងទៀងទាត់ផងដែរ ។

តួយ៉ាង ស្រាប់តែថ្មីៗនេះ លោក រតនៈ ពិសិដ្ឋ និងតារាសម្តែងភេទទី៣កញ្ញា ប៉ុបពី ក៏បានបញ្ចេញនូវរូបថតស៊ីអារម្មណ៍មិនប៉ុន្មានសន្លឹក ក្រោយខានរួមការងារជាមួយគ្នា អស់រយៈពេលជាច្រើនឆ្នាំ។ ជាការពិតណាស់ តាមរយៈរូបថតស៊ីអារម្មណ៍ដែលអ្នកទាំងពីរ បានបង្ហោះបានឲ្យឃើញថា លោក រតនៈ ពិសិដ្ឋ បានសម្ញែងល្វែងលើបញ្ចេញសាច់ដុំ ខណៈមានកញ្ញា ប៉ុបពី បានកៀកកើយយ៉ាងស៊ិចស៊ីជាមួយនឹងរូបលោកផងដែរ។

គួរបញ្ជាក់ផងដែរថា ការថតរូបបែបនេះ គឺជារឿងសាមញ្ញទៅហើយសម្រាប់អ្នកទាំងពីរ ដោយសារតែពួកគេសុទ្ធសឹងតែជាតារាបង្ហាញម៉ូតអាជីព និងធ្លាប់ឆ្លងកាត់ការងារសិល្បៈជាច្រើនរាប់មិនអស់ផងដែរ៕ 

លោក រតនៈ ពិសិដ្ឋ
លោក រតនៈ ពិសិដ្ឋ
លោក រតនៈ ពិសិដ្ឋ​ ថតរូបស៊ីអារម្មណ៍ជាមួយប៉ុបពី
លោក រតនៈ ពិសិដ្ឋ​ ថតរូបស៊ីអារម្មណ៍ជាមួយប៉ុបពី
លោក រតនៈ ពិសិដ្ឋ​ ថតរូបស៊ីអារម្មណ៍ជាមួយប៉ុបពី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ុបពី