ប្រេស៊ីល៖ ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល ដែលនិស្សិតស្រីវ័យក្មេង សញ្ជាតិប្រេស៊ីលម្នាក់ ហ៊ានសម្រេចចិត្តប្រកាសដាក់លក់ ព្រហ្មចារីយ៍ (ឬភាពនៅបរិសុទ្ធ ក្រមុំ) របស់ខ្លួន ក្នុងតម្លៃយ៉ាងកប់ពពក នៅលើអ៊ីនធើណែត ទាំងមិនខ្មាសអៀន ដើម្បីយកប្រាក់ទៅធ្វើរឿងមួយ ជួយដល់គ្រួសារ និងខ្លួនឯង។

Danielle Breene មានអាយុ ២២ឆ្នាំ ត្រូវបានគេស្គាល់ថា គឺជានិស្សិតស្រីម្នាក់ មកពីប្រទេសប្រេស៊ីល ដែលបានសម្រេចចិត្ត ប្រកាសដាក់លក់ព្រហ្មចារីយ៍របស់ខ្លួន នៅលើគេហទំព័រមួយ តាំងតែពីកំឡុងខែមិថុនា កន្លងទៅ បន្ទាប់ពីនាងបានអានរឿងមួយចំនួន ទាក់ទងនឹងក្មេងស្រីដទៃទៀត ដែលហ៊ានធ្វើបែបនេះ ទទួលបានជោគជ័យច្រើនគ្នា។

នាង Danielle Breene

ដោយសារតែបែបនេះហើយ ទើបបានជាបំផុសគំនិតឲ្យ Danielle នាងប្រថុយធ្វើរឿងដ៏គួរឲ្យអាម៉ាស់ និងខ្មាសអៀននេះ ប៉ុន្តែក្នុងគោលបំណង ព្រមជាមួយនឹងទំនុកចិត្ត ដើម្បីជួយដល់ក្រុមគ្រួសាររបស់នាង ខ្លួនឯង ក៏ដូចជាសងបំណុលមួយចំនួន ដែលនាងនិងគ្រួសារជំពាក់គេតែប៉ុណ្ណោះ។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា Danielle នាងបានដាក់ដេញថ្លៃព្រហ្មចារីយ៍របស់ខ្លួនលើអនឡាញ ដោយសង្ឃឹមថានឹងទទួលបានប្រាក់ ៧៥០,០០០ផោន (ឬប្រហែលជិត ១លានដុល្លារអាមេរិក) ដើម្បីជួយដោះស្រាយភាពលំបាករបស់នាង។

Danielle បានអះអាងប្រាប់ថា សព្វថ្ងៃនាងគឺជាសិស្ស ហើយថែមទាំងឆ្លៀតធ្វើការងារក្រៅម៉ោងទៀត ប៉ុន្តែចំណូលឬលុយ ដែលនាងទទួលបានមកនោះ វាពិតជាមិនអាចគ្រប់គ្រាន់សម្រាប់ការចំណាយចេញនោះទេ។ ព្រោះថា ការរស់នៅក្នុងប្រទេសរបស់នាង គឺពិតជាលំបាកខ្លាំង ជាហេតុធ្វើឲ្យបំណុលដែលនាងខ្ចីគេកន្លងមក ក៏កាន់តែកើនឡើង ព្រោះតែគ្មានលុយសងគេវិញ។

នាង Danielle Breene

ប្រសិនណាបើការដេញថ្លៃលក់ព្រហ្មចារីយ៍របស់នាង លេចចេញជាផ្លែផ្កាមែននោះ ស្រីស្អាតវ័យក្មេងរូបនេះ និយាយថា៖

នាង Danielle Breene

អ្វីដែលក្តុកក្តួល និងជាពាក្យក្នុងចិត្តដែល Danielle ចង់និយាយទៀតនោះ គឺនាងពិតជាមិនចង់ឲ្យគ្រួសាររបស់នាង រស់នៅស្ថិតក្នុងស្ថានភាពដ៏សែនលំបាកនោះឡើយ។

គួរឲ្យដឹងផងដែរថា ចាប់តាំងពីការប្រកាសដាក់លក់ភាពក្រមុំបរិសុទ្ធ នៅលើគេហទំព័រមួយ អស់រយៈពេលជាង ២ខែមកនេះ Danielle នាងបានទទួលការដេញថ្លៃដ៏ធំ២ដង ដែលតម្លៃខ្ពស់ជាងគេបង្អស់ ២២០,០០០ផោន (ឬប្រហែល ២៧៩,៧២៩ដុល្លារអាមេរិក) ។

ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី និស្សិតក្រមុំរូបនេះ ពុំទាន់ទទួលយកការដេញថ្លៃនេះនៅឡើយទេ ដោយនាងបន្តក្តីសង្ឃឹមថា នឹងអាចទទួលបានក្នុងចំនួន ៧៥០,០០០ផោន ឬជិត ១លានដុល្លារអាមេរិក ទើបជាការភ្ញាក់ផ្អើលមួយ និងជាអ្វីដែលនាងចង់បានបំផុត។

នាង Danielle Breene

ជាមួយគ្នានេះ Danielle នាងក៏សង្ឃឹមយ៉ាងមុតមាំដែរថា នាងនឹងទទួលបានអ្នកដេញថ្លៃនោះ ជាសុភាពបុរស ដែលពិតជាមានទឹកចិត្តសប្បុរស រម្យទម និងស្រលាញ់នាង ដោយមិនមែនជាបុរស ដែលមានបំណងមិនល្អមកលើរូបនាងនោះឡើយ។

បើសុបិនក្លាយជាការពិត នៅថ្ងៃណាត់ជួបមុខគ្នានោះ Danielle នាងក៏នឹងត្រៀមអង្គរក្សទៅជាមួយផងដែរ ព្រោះថាសុវត្ថិភាព គឺពិតជាសំខាន់ខ្លាំងណាស់ ហើយគ្មានការជ្រុលជ្រួស (រួមភេទ) ឯណា ដោយពុំទាន់ទទួលបានលាភធំ (លុយ) ជាមុននោះដែរ។

ជាចុងក្រោយ Danielle ថា នាងមិនខ្វល់នឹងពាក្យសម្ដី ដែលមហាជនរិះគន់មកលើនាងអ្វីទាំងអស់ សំខាន់នាងទទួលបានលុយ និងអាចដោះស្រាយរាល់គ្រប់បញ្ហាទាំងអស់ ដែលកំពុងតែប្រឈមយ៉ាងច្រើន ហើយនាងក៏មិនស្តាយក្រោយនូវការសម្រេចចិត្តរបស់នាងនេះឡើយ ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?  

នាង Danielle Breene

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]