ខេត្តព្រះសីហនុ៖ ថ្ងៃទី ១៥ សីហា ២០១៨ ម្ចាស់លំនៅដ្ឋាន និងម្ចាស់គម្រោងអភិវឌ្ឍន៍អចលនទ្រព្យនានានៅទូទាំងប្រទេសកម្ពុជា នៅពេលនេះអាចទទួលអត្ថប្រយោជន៍ពីសេវាកម្មផ្គូផ្គងជាងសំណង់ដោយឥតគិតថ្លៃពីក្រុមហ៊ុន អេស ស៊ី ជី (SCG) ដែលសេវាកម្មនេះមានបំណងលើកកម្ពស់លទ្ធភាពឲ្យកាន់តែទូលំទូលាយក្នុងការស្វែងរកជាងសំណង់ និងសម្ភារសំណង់ដែលមានគុណភាព ក៏ដូចជាជួយបង្កើនប្រាក់ចំណូលដល់ជាងសំណង់កម្ពុជាផងដែរ។

សេវាកម្មផ្គូផ្គងជាមួយជាងសំណង់

ម្ចាស់លំនៅដ្ឋាន ដែលមានបំណងចង់សាងសង់គម្រោងលំនៅដ្ឋាន ឬអគារផ្សេងៗ អាចមានភាពងាយស្រួលជាងមុនក្នុងការស្វែងរកជាងសំណង់ ដែលត្រូវគ្នាជាមួយនឹងគម្រោងរបស់ខ្លួន តាមរយៈការចុះឈ្មោះនៅលើកម្មវិធីអនឡាញរបស់ក្រុមហ៊ុនអេសស៊ីជី ហើយក្រុមហ៊ុននឹងស្វែងរកជាងសំណង់ដែលមានគុណវុឌ្ឍិត្រឹមត្រូវ ដែលអាចបំពេញតាមលក្ខខណ្ឌរបស់ម្ចាស់គម្រោងសាងសង់។

សេវាកម្មផ្គូផ្គងជាងសំណង់នេះ គឺជាផ្នែកមួយនៃកម្មវិធីបណ្ដុះបណ្ដាលជាងសំណង់ ដែលត្រូវបានផ្ដួចផ្ដើមបង្កើតឡើងកាលពីដើមឆ្នាំនេះដោយក្រុមហ៊ុន អេស ស៊ី ជី ដែលជាពហុសាជីវកម្មឈានមុខគេនៅក្នុងតំបន់អាស៊ាន ក្នុងគោលបំណងផ្ដល់ការបណ្ដុះបណ្ដាលផ្នែកសំណង់ និងជួយលើកកម្ពស់វិស័យសំណង់នៅក្នុងប្រទេសកម្ពុជា ទាំងគុណភាព និងភាពងាយស្រួល ។

អ្នកស្រី ឃាង ចិន្ដាមុនី ដែលជាម្ចាស់លំនៅដ្ឋានរស់នៅរាជធានីភ្នំពេញ និងកំពុងតែសាងសង់ផ្ទះនៅឯខេត្តព្រះសីហនុបានថ្លែងថា៖

«សេវាកម្មនេះងាយស្រួល និងលឿនជាងការគិតរបស់ខ្ញុំទៅទៀត។ ខ្ញុំគ្រាន់តែដាក់ពាក្យតាមអនឡាញស្វែងរកជាងសំណង់ ហើយបន្ទាប់មកគឺអេសស៊ីជី ជាអ្នកជួយគ្រប់យ៉ាង។ អេសស៊ីជី បង្ហាញបញ្ជីឈ្មោះជាងសំណង់ដែលមានសមត្ថភាពឲ្យខ្ញុំបានឃើញ ហើយបន្ទាប់មកខ្ញុំចរចារដើម្បីស្វែងរកជាងសំណង់ល្អបំផុត ដែលអាចបំពេញតាមលក្ខខណ្ឌរបស់ខ្ញុំ។ ក្រៅពីបានទទួលជាងសំណង់ដែលមានគុណភាពហើយ ខ្ញុំថែមទាំងអាចស្វែងរកសម្ភារសំណង់ដែលមានគុណភាព ក្នុងតម្លៃសមរម្យថែមទៀតផង»។
សេវាកម្មផ្គូផ្គងជាមួយជាងសំណង់

ជាងសំណង់ដែលបានទទួលគម្រោងសាងសង់ពីអ្នកស្រី ឃាង ចិន្ដាមុនី គឺលោក ព្រំ បុរី។ លោកទើបតែបញ្ចប់វគ្គបណ្ដុះបណ្ដាលក្នុងកម្មវិធីបណ្ដុះបណ្ដាលជាងសំណង់របស់អេសស៊ីជី ហើយលោកបានថ្លែងកោតសរសើរដល់ក្រុមហ៊ុន ដែលបានជួយដល់រូបលោកក្នុងការស្វែងរកអតិថិជនល្អៗ។

លោក បុរី បានពន្យល់ថា៖ 

«កម្មវិធីបណ្ដុះបណ្ដាលជាងសំណង់របស់អេសស៊ីជី បានជួយអភិវឌ្ឍជំនាញរបស់ខ្ញុំ ហើយធានាថា ខ្ញុំអាចធ្វើការងារប្រកបដោយគុណភាពសម្រាប់អតិថិជន។ ពេលនេះខ្ញុំចាប់ផ្ដើមទទួលបានអតិថិជនកាន់តែច្រើន ដូច្នេះមានន័យថា ខ្ញុំនឹងអាចរកប្រាក់ចំណូលបានច្រើនជាងមុនសម្រាប់ក្រុមគ្រួសារ។ ក្រៅពីអតិថិជនដែលមកជួបខ្ញុំផ្ទាល់ អេសស៊ីជី នៅតែជួយខ្ញុំក្នុងការទទួលបានគម្រោងសាងសង់ផ្សេងៗតាមរយៈសេវាកម្មផ្គូផ្គងរបស់ក្រុមហ៊ុន។ ដូចជាគម្រោងសាងសង់មួយនេះជាដើម គឺជាការងារដែលខ្ញុំទទួលបានតាមរយៈសេវាកម្មផ្គូផ្គងនេះ បើទោះបីជាខ្ញុំមិនបានផ្សព្វផ្សាយអំពីខ្លួនឯងក្តី»។

អេសស៊ីជី បានបង្កើតកម្មវិធីបណ្ដុះបណ្ដាលជាងសំណង់កម្ពុជាកាលពីខែ កុម្ភៈ ឆ្នាំនេះ ដោយសហការជាមួយនឹងវិទ្យាស្ថាន NPIC និង CTSDI ដើម្បីអភិវឌ្ឍកម្មវិធីបណ្ដុះបណ្ដាលស្ដីពីការប្រើប្រាស់ផលិតផល និងសម្ភារសំណង់ថ្មីៗ ឲ្យបានត្រឹមត្រូវ។ កម្មវិធីបណ្ដុះបណ្ដាលនេះ គឺជាផ្នែកមួយនៃការប្ដេជ្ញាចិត្តរបស់អេសស៊ីជីក្នុងការជួយគាំទ្រដល់ការអភិវឌ្ឍន៍យូរអង្វែងរបស់ប្រទេសកម្ពុជា តាមយៈកម្មវិធីបណ្ដុះបណ្ដាល ការអប់រំ និងការលើកកម្ពស់បទដ្ឋានសំណង់ ក៏ដូចជាលើកកម្ពស់គុណភាពជីវិតរបស់កម្មករសំណង់ថែមទៀតផង។

លោក ពង់ថាណា ដេវីតាយ៉ាផន (Pongdhana Dejvittayaporn) នាយកផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុន អេសស៊ីជី បានមានប្រសាសន៍ថា៖ 

«ក្រុមហ៊ុនអេសស៊ីជី មានការប្ដេជ្ញាចិត្តក្នុងការលើកកម្ពស់គុណភាពជីវិតរបស់មនុស្សគ្រប់គ្នា។ យើងអាចយល់បានពីបញ្ហារបស់ម្ចាស់លំនៅដ្ឋាន ដែលគិតថាការស្វែងរកជាងសំណង់គឺជារឿងស្មុគស្មាញ ហើយពិបាកក្នុងការស្វែងរកជាងសំណង់ដែលមានគុណភាព។ ខណៈដែលជាងសំណង់ពុំមានឱកាសផ្សព្វផ្សាយអំពីខ្លួនឯង និងទទួលបានការងារឲ្យបានច្រើនដើម្បីបង្កើនប្រាក់ចំណូល ដូច្នេះ យើងមានក្តី រីករាយក្នុងការជួយដល់ជាងសំណង់ដែលមានការបណ្ដុះបណ្ដាលត្រឹមត្រូវ ឲ្យទទួលបានអតិថិជនកាន់តែច្រើន ដោយផ្គូផ្គងពួកគេជាមួយនឹងម្ចាស់លំនៅដ្ឋានដែលកំពុងស្វែងរកជាងសំណង់ និងសម្ភារសំណង់ដែលមានគុណភាព»។
សេវាកម្មផ្គូផ្គងជាមួយជាងសំណង់

ម្ចាស់លំនៅដ្ឋាន និងម្ចាស់គម្រោងសាងសង់អចលនទ្រព្យ ដែលកំពុងស្វែងរកជាងសំណង់ អាចចុះឈ្មោះតាមរយៈការទូរស័ព្ទ ទៅការិយាល័យព័ត៌មានរបស់អេសស៊ីជី (០៩៥-៩៩៩-៥០០) ឬទាក់ទងតាមទំព័រ Facebook ក៏ដូចជាតាមរយៈគេហទំព័រ (https://kh.scgbuildingmaterials.com/contractor-matching) ដោយឥតគិតថ្លៃ។

អំពីគម្រោងបណ្ដុះបណ្ដាលជាងសំណង់

ក្រុមហ៊ុន SCG មានឆន្ទៈក្នុងការអភិវឌ្ឍន៍ជំនាញ ដែលជាផ្នែកមួយដ៏មានសារសំខាន់នៃការអភិវឌ្ឍន៍ប្រទេស ជាពិសេសវិស័យសំណង់ ដែលមានជាងសំណង់ជាភាគីពាក់ព័ន្ធសំខាន់បំផុត។ ក្រុមហ៊ុន SCG មានបំណងចែករំលែកនូវចំណេះដឹងផ្នែកសំណង់នេះ តាមរយៈការអភិវឌ្ឍឡើងនូវកម្មវិធីបណ្ដុះបណ្ដាលសម្រាប់ជាងសំណង់ដោយពុំគិតថ្លៃឡើយ។

ការបណ្ដុះបណ្ដាល គឺជាកិច្ចសហប្រតិបត្តិការជាមួយនឹងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈធំៗចំនួនពីរនៅក្នុងប្រទេសកម្ពុជា គឺ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) និងវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ (CTSDI) ដែលបានចាប់ផ្ដើមវគ្គបណ្ដុះបណ្ដាលសម្រាប់ជាងសំណង់ស្ដីពីបច្ចេកទេសសំណង់ដែលសមស្របនិងការប្រើប្រាស់បានត្រឹមត្រូវនូវផលិតផល និងសម្ភារសំណង់ទំនើបថ្មីៗ។

រាល់ជាងសំណង់ដែលចូលរួមនៅក្នុងវគ្គបណ្ដុះបណ្ដាលនឹងបានទទួលវិញ្ញបនបត្របញ្ជាក់ការសិក្សា។ កម្មវិធីបណ្ដុះបណ្ដាលនេះ មានបើកទ្វារសម្រាប់ជាងសំណង់ដែលចាប់អារម្មណ៍ក្នុងការបណ្ដុះបណ្ដាល ហើយអាចដាក់ពាក្យតាមរយៈការទូរស័ព្ទទៅកាន់ក្រុមហ៊ុន SCG (០៩៥-៩៩៩-៥០០) ឬតាមរយៈទំព័រហ្វេសប៊ុករបស់ SCG ដោយពុំបាច់បង់ថ្លៃឈ្នួលបណ្ដុះបណ្ដាល ឬថ្លៃឈ្នួលដាក់ពាក្យឡើយ។  

អំពីក្រុមហ៊ុន អេសស៊ីជី (SCG)

ក្រុមហ៊ុន អេសស៊ីជី គឺជាពហុសាជីវកម្មឈានមុខគេមួយនៅតំបន់អាស៊ាន ដែលមានអាជីវកម្មស្នូលចំនួនបីគឺ ស៊ីម៉ង់ត៍ និងសម្ភារសំណង់ ឧស្សាហកម្មសារធាតុគីមី និងឧស្សាហកម្មក្រដាស ។ ជាមួយនឹងក្រុមហ៊ុនបុត្រសម្ព័ន្ធជាង ២០០ នៅក្រោមឆ័ត្ររបស់ខ្លួន និងនិយោជិតប្រមាណ ៥៧ ០០០ នាក់ ក្រុមហ៊ុន អេសស៊ីជី បង្កើត និងចែកចាយផលិតផល និងសេវាកម្មមានគុណភាព ស្របតាមតម្រូវការបច្ចុប្បន្ន និងអនាគតរបស់អតិថិជន។

ក្រុមហ៊ុន អេសស៊ីជី មានវត្តមាននៅកម្ពុជាជាង ២០ ឆ្នាំមកហើយ ដែលរួមបញ្ចូលក្រុមហ៊ុនចំនួន ៦ គឺ ក្រុមហ៊ុនកំពតស៊ីម៉ង់ត៍ ក្រុមហ៊ុន អេសស៊ីជី ខនគ្រីត រូហ្វ ក្រុមហ៊ុន ស៊ីផេក ខេមបូឌា ក្រុមហ៊ុន ស៊ីផេក Plank ខេមបូឌា ក្រុមហ៊ុន ណាវ៉ា-ខេម និង ក្រុមហ៊ុន អេសស៊ីជី ត្រេឌីង (ខេមបូឌា) ឌី ។ ផលិតផលរបស់ក្រុមហ៊ុន អេសស៊ីជី រួមមានសម្ភារសំណង់ជាច្រើនប្រភេទទៅតាមតម្រូវការ នៃការសាងសង់គេហដ្ឋាន និងអគារផ្សេងៗ ក្រោមម៉ាកយីហោអេសស៊ីជី និង ខេ-ស៊ីមេន ក្នុងនោះរួមមាន ស៊ីម៉ង់ត៍ អេសស៊ីជី ស្មាតបត អេសស៊ីជី ស្មាតវូត អេសស៊ីជី បេតុងលាយស្រេច អេសស៊ីជី ទុយោ អេសស៊ីជី និងស៊ីម៉ង់ត៍ ខេ ស៊ីមេន ។ ក្រុមហ៊ុនធ្វើប្រតិបត្តិការអាជីវកម្ម អនុវត្តសកម្មភាពផ្សព្វផ្សាយទីផ្សារ និងសកម្មភាពទំនួលខុសត្រូវសង្គម ក្រោមពាក្យស្លោកថា «ប្ដេជ្ញាចិត្តដើម្បីភាពល្អប្រសើរ - Passion for Better» ដែលមានបំណងផ្ដល់នូវការអភិវឌ្ឍប្រសើរឡើងសម្រាប់ភាគីពាក់ព័ន្ធ សហគមន៍ និងសង្គមទូទៅ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]