ថៃ៖ មិនប៉ុន្មានថ្ងៃមុននេះ ពោលគឺកាលពីថ្ងៃទី១២ ខែសីហា កន្លងទៅ ត្រូវបានគ្រប់គ្នាដឹងថា គឺវាទិវាបុណ្យអ្នកម្តាយ ដោយឡែកក្នុងនោះ ក៏ត្រូវជាថ្ងៃកំណើតចូលវ័យ​៣១ឆ្នាំ របស់តារាម៉ូដែលនិងជាតារាសម្តែងស្រីរាងស្អាត កញ្ញា Gypsy ផងដែរ។

គួរឲ្យដឹងថា អំណោយថ្ងៃខួបកំណើតដែលនាងទទួលបាន ពីសំណាក់មិត្តភក្តិនិង មនុស្សជាទីស្រលាញ់នៅក្នុងឆ្នាំនេះ គឺបានធ្វើឲ្យនាងរំភើបចិត្តខ្លាំងមិនធម្មតាឡើយ។ ជាការពិតណាស់ ខួបកំណើតនៅក្នុងឆ្នាំនេះ Gypsy ទទួលបានការអបអរ និងកាដូជាច្រើន ពីមិត្តភក្តិជិតដិតរបស់នាង។

មិនតែប៉ុណ្ណោះ អ្វីដែលធ្វើឲ្យនាងរឹតតែរំភើបចិត្តរីកបេះដូង ជាងនេះទៅទៀតនោះ គឺអំណោយដែលនាងទទួលបានពី ម្ចាស់បេះដូងសំណព្វចិត្ត គឺតារាសម្តែងប្រុសល្បីឈ្មោះលោក Sean Jindachhot ដោយក្នុងនោះ នាងទទួលបាននំខេកអបអរថ្ងៃកំណើតដ៏គួរឲ្យស្រលាញ់មួយ ផ្កាមួយបាច់ដ៏ស្រស់ស្អាត និងបានអមមកជាមួយនឹងសារជូនពរថ្ងៃកំណើតដ៏មានអត្ថន័យថែមទៀតផង។

យ៉ាងណាមិញ បើទោះបីជាកាដូនេះ មិនសូវជាមានតម្លៃថ្លៃយ៉ាងណាក្តី ប៉ុន្តែវាក៏ធ្វើឲ្យ Gypsy រំភើប និងសប្បាយចិត្តយ៉ាងខ្លាំង៕ 

Sean Jindachhot បង្ហោះរូបថតជាមួយ Gypsy និងជូនពរថ្ងៃកំណើតនាង
Gypsy ទទួលបាននំខួបកំណើតពី Sean Jindachhot
Gypsy ទទួលបាននំខួបកំណើតពី Sean Jindachhot
Gypsy ទទួលបានបាច់ផ្កាី Sean Jindachhot
Gypsy រំភើបខ្លាំងក្នុងថ្ងៃខួបកំណើត
Gypsy រំភើបខ្លាំងក្នុងថ្ងៃខួបកំណើត
Gypsy រំភើបខ្លាំងក្នុងថ្ងៃខួបកំណើត
Gypsy អបអរខួបកំណើតជាមួយមិត្តភក្តិ
Gypsy រំភើបខ្លាំងក្នុងថ្ងៃខួបកំណើត
Gypsy និង Sean Jindachot
Gypsy និង Sean Jindachot

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]