ភ្នំពេញ៖ អ្នកចាត់ការទូទៅថ្មីរបស់ក្រុមជម្រើសជាតិកម្ពុជាលោក Keisuke Honda បានអះអាងថា បើទោះបីជាលោករវល់ខ្លាំងជាមួយក្លិប Melbourne Victory នៅរដូវកាលថ្មីនេះមែន ប៉ុន្តែលោកដាច់ខាតនឹងឆ្លៀតពេលរបស់លោកមកមើលការខុសត្រូវក្រុមពេលមានប្រកួតនានា។

Keisuke Honda

អតីតខ្សែបម្រើប្រយុទ្ធរបស់ក្លិប AC Milan រូបនេះបានបង្ហើបថា៖ «សម្រាប់ខ្ញុំការមកដឹកនាំក្រុមជម្រើសជាតិកម្ពុជាដោយផ្ទាល់នោះគឺប្រហែលជាមានការពិបាកបន្តិច ហើយខ្ញុំនឹងធ្វើការពិភាក្សាគ្នាជាមួយសហព័ន្ធម្តងទៀតដោយចាំមើលសិនថាតើខ្ញុំនឹងអាចមានលទ្ធភាពមកដឹកនាំដោយផ្ទាល់ក្នុងប្រកួតបានប៉ុនណា ពីព្រោះថាខ្ញុំក៏កំពុងតែរវល់ខ្លាំងផងដែរជាក្លិបថ្មីរបស់ខ្ញុំ ប៉ុន្តែខ្ញុំនឹងព្យាយាមឲ្យអស់ពីលទ្ធភាព និង ភាពជាក់ស្ដែង»។

សមាជិករបស់ក្រុមជម្រើសជាតិជប៉ុនរូបនេះក៏បានបញ្ជាក់ថា តួនាទីរបស់គេគឺជាគ្រូបង្វឹកដោយមិនផ្ទាល់ ហើយគេក៏មានជំនួយការសម្រាប់ការរ៉ាប់រងការងារជាក់ស្ដែងនិងជាប់លាប់ជាមួយកីឡាករពេលដែលគេអវត្តមានផងដែរគឺលោក Felix Gonzalez ដែលជាជនជាតិអាហ្សង់ទីន។

ជាមួយគ្នានេះដែរ កីឡាករចំណូលថ្មីរបស់ក្លិប Melborne Victory ក៏នឹងឆ្លៀតធ្វើការប្រជុំគ្នាជាមួយគ្រូបង្វឹកក៏ដូចជាអ្នកចាត់ការទូទៅនៅតាមបណ្ដាក្លិបនានា ដែលមានកីឡាករជាប់ជម្រើសជាតិទាំងអស់តាមរយៈការប្រើប្រាស់នូវវីដេអូ conference ឬដោយផ្ទាល់ ក្ន​ុងគោលបំណងដើម្បីបង្កើតយុទ្ធសាស្ត្រថ្មីឲ្យមានភាពសមស្របគ្នារវាងក្លិបនិងក្រុមជម្រើសជាតិ។

Keisuke Honda

គួរដឹងដែរថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតមិត្តភាពអន្តរជាតិចំនួន ២លើកនៅក្នុងពហុកីឡដ្ឋានជាតិ នៅក្នុងថ្ងៃទី ១០ ខែ កញ្ញា ខាងមុខជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី រួចបន្តជួបក្រុមជម្រើសជាតិសឹង្ហបុរី នៅថ្ងៃទី ១០ ខែ តុលា មុននឹងយុទ្ធនាការប្រកួត AFF Suzuki Cup ២០១៨ មកដលអំឡុងខែវិច្ឆិកា៕ 

Keisuke Honda
Keisuke Honda

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]